សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់អាវុធដ៏គ្រោះថ្នាក់នេះ ក៏ដូចជាគាំទ្រ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម “អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក” ដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញាអូតាវ៉ា (Ottawa Convention)។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំនេះ កម្ពុជាចូលរួមជាអធិបតី និងជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលមានចំណងជើងថា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នៅថ្ងៃទី ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤»

បើតាមការថ្លែងរបស់សម្តេចធិបតី សម្រាប់កម្ពុជា បញ្ហាបោសសម្អាតគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម នៅតែជាឧបសគ្គសម្រាប់ការអភិវឌ្ឍទាំងមូល រួមទាំងការតភ្ជាប់គម្លាតប្រព័ន្ធឌីជីថល និងការទទួលបានសេវាអ៊ីនធឺណិតប្រកបដោយគុណភាព។ ដោយយល់ឃើញពីភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨ របស់កម្ពុជា។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការតាក់តែងគោលនយោបាយជាតិសកម្មភាពមីន ដែលនេះជាលើកដំបូងហើយដែល UN-ESCAP បានចូលរួមក្នុងសកម្មភាពមីន៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…