ទីប្រឹក្សានាយករដ្ឋមន្រ្តី ទទួលបានពានរង្វាន់«អ្នកនិពន្ធឆ្នើម» ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ

ទីប្រឹក្សានាយករដ្ឋមន្រ្តី ទទួលបានពានរង្វាន់«អ្នកនិពន្ធឆ្នើម» ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ

ទីប្រឹក្សានាយករដ្ឋមន្រ្តី ទទួលបានពានរង្វាន់«អ្នកនិពន្ធឆ្នើម» ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ
លោក ពៅ សុខ ដែលគេស្គាល់ថា ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិព្ធខ្មែរ កាលពីពេលថ្មីៗនេះ ទទួលបានពានរង្វាន់ អ្នកនិពន្ធឆ្នើម ប្រចាំ​ប្រទេសកម្ពុជា ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានលោកឧកញ៉ា បណ្ឌិត ឡី សុភាព ជានាយកគ្រប់គ្រង។

លោក ពៅ សុខ ដែលជាអ្នកនិពន្ធដ៏សកម្ម មិនចេះនឿយហត់ ក្នុងការចងក្រងស្នាដៃសមិទ្ធផល នៃរាជរដ្ឋាភិបាលកម្ពុជា បាន​ប្រាប់អ្នកសារព័ត៌មានថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយស ដ៏គួរឱ្យរំភើប ទោះបីពានរង្វាន់នេះ ស្ថិតក្នុងក្របខ័ណ្ឌ​វិទ្យាស្ថាន មិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ឬអន្តរជាតិក៏ដោយ ហើយការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏​ទូលំ​ទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀត ឱ្យខិតខំកសាងស្នាដៃ សម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវ​នៅកម្ពុជា។ លោកជឿជាក់ថា នៅបណ្តាឆ្នាំក្រោយៗទៀត នឹងមានអ្នកនិពន្ធខ្មែរដទៃទៀតទទួលបានពានរង្វាន់បែបនេះដែរ។

លោក ពៅ សុខ បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកទទួលបាន នូវរង្វាន់លើកទឹកចិត្តបែបនេះ ចាប់តាំងពីលោក​បម្រើអាជីពតែងនិពន្ធ ពីឆ្នាំ២០០៣រហូតមក។ លោកក៏បានបង្ហើបដែរថា ការប្រគល់ពានរង្វាន់នេះ គឺវិទ្យាស្ថានបានផ្តោត​លើការស្រាវជ្រាវ និងចងក្រងសៀវភៅលក្ខណៈវិទ្យាសាស្រ្តរបស់លោក ដែលមិនមែនផ្តោតលើស្នាដៃ នៃការតែងនិពន្ធប្រលោម​លោក ភាពយន្ត កំណាព្យ ឬចម្រៀងរបស់លោកឡើយ។ កម្រងសៀវភៅរបស់លោក ដែលគណៈកម្មការវាយតម្លៃ នៃវិទ្យា​ស្ថានអាជីវកម្មអន្តរជាតិ លើកយកទៅពិគ្រោះ និងវាយតម្លៃរួមមាន៖
១. វីរបុរស០៧១
២.សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើបញ្រ្ចាសទិស ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩
៣.ទឹកចិត្តអ្នកជួយសង្រ្គោះ
៤.សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា
៥.អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី
៦.សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩
៧.កូនប្រុសច្បងដ៏មានឥទ្ធិពល
៨.កម្ពុជា សម័យតេជោ

លោក ពៅ សុខ ក៏បានលើកទឹកចិត្តដល់អ្នកនិពន្ធ ដែលមិនទាន់ទទួលបាននូវពានរង្វាន់ ឬជ័យលាភី នៃការប្រកួតផ្សេងៗ កុំ​បាក់​ទឹកចិត្ត និងគប្បីខិតខំស្រាវជ្រាវចងក្រង នូវស្នាដៃរបស់ខ្លួន ក្នុងកម្រិតមួយខ្ពស់ លក្ខណៈវិទ្យាសាស្រ្ត ដើម្បីដណ្តើម​ជ័យ​លាភី សម្រាប់​ពានរង្វាន់គ្រប់ប្រភេទដទៃទៀត។ លោកក៏បានថ្លែងអំណរគុណ ដល់លោកឧក៉ញា៉ បណ្ឌិតឡី សុភាព នាយក​វិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងជាប្រធានសមាគម សម្ព័ន្ធភាព អង្គការ សមាគម និងវិស័យឯកជន នៅកម្ពុជា ដែលប្រ​គល់​ពានរង្វាន់ អ្នកនិពន្ធឆ្នើមដល់លោក ជាពិសេស លោកក៏ថ្លែងអំណរគុណ ដល់បណ្តាបងប្អូន មិត្តភក្តិ និងអ្នករួមការងារទាំងអស់ ដែលតែងតែលើកទឹកចិត្តឱ្យលោកខិតខំប្រឹងប្រែង កុំបោះបង់ការតស៊ូមួយនេះ។
គួររម្លឹកថា លោក ពៅ សុខ ត្រូវបានវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ប្រគល់ពានរង្វាន់ជូនលោកកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២៤ ក្រោមការចូលរួមអបអរសាទរពីមនុស្សជាង១ពាន់នាក់ ដោយមានការដង្ហែរទង់ជាតិប្រទេសអាស៊ានទាំង១១ ចំនួន៣​ជុំផងដែរ៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…