មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទវគ្គហ្វឹកហ្វឺតបំប៉នលំហាត់របៀបរយៈពេលខ្លី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទវគ្គហ្វឹកហ្វឺតបំប៉នលំហាត់របៀបរយៈពេលខ្លី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទវគ្គហ្វឹកហ្វឺតបំប៉នលំហាត់របៀបរយៈពេលខ្លី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី ជូនដល់សិក្ខាកាម ដែលបានអញ្ជើញមកពីតាមបណ្ដាកងឯកភាព និងនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរងទទួលបន្ទុកការងារហ្វឹកហ្វឺន បានឡើងរាយការណ៍អំពីផែនការហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី ដែលមានសិក្ខាកាមចូលរួមចំនួន១០៦នាក់ គ្រូយោធាចារ្យ ចំនួន៣នាក់ និងអ្នកគ្រប់គ្រងចំនួន៣នាក់ សរុបចំនួន១១២នាក់ ដែលមានរយៈពេលហ្វឹកហ្វឺន៧ថ្ងៃ ហើយនិងបានវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និងលទ្ធផលនៃការហ្វឹកហ្វឺន របស់សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនបំប៉នពាក់កណ្ដាលរៀបរយនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងនាយទាហាន នាយទាហានរង និងពលទាហាន ជាសិក្ខាកាមទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀន និងការហ្វឹកហ្វឺនរៀនសូត្រ តាមកម្មវិធីគ្រោងទុក ទទួលបានលទ្ធផលល្អប្រសើរ។ នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគូសបញ្ជាក់ថា កងទ័ពគ្រប់រូបត្រូវតែទទួលបានការហ្វឹកហ្វឺនរៀនសូត្រពង្រឹងកាយសម្បទារឹងមាំ នឹងត្រូវចេះស្ទាត់ជំនាញអំពីលំហាត់របៀបរបស់កងយោពលខេមរភូមិន្ទ ដើម្បីក្លាយទៅជាកងទ័ពដែលមានវិន័យ និងសេចក្តីថ្លៃថ្នូរ ស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងគុណធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងពេលវិលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវបន្តត្រៀមខ្លួនចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ ហើយនិងត្រូវត្រៀមបម្រុងកម្លាំង មធ្យោបាយសម្ភារៈគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូភាគទី៤ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…