ឯកឧត្តម កែវ រតនៈ បានក្រើនរំលឹកដល់កងទ័ពចូលរួមរក្សាការពារធនធានធម្មជាតិនិងអនុវត្តគោលនយោបារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានរឹងមាំ ទទួលបានជោគជ័យ

ឯកឧត្តម កែវ រតនៈ បានក្រើនរំលឹកដល់កងទ័ពចូលរួមរក្សាការពារធនធានធម្មជាតិនិងអនុវត្តគោលនយោបារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានរឹងមាំ ទទួលបានជោគជ័យ

ឯកឧត្តម កែវ រតនៈ បានក្រើនរំលឹកដល់កងទ័ពចូលរួមរក្សាការពារធនធានធម្មជាតិនិងអនុវត្តគោលនយោបារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានរឹងមាំ ទទួលបានជោគជ័យ

ឯកឧត្តម កែវ រតនះ បានថ្លែងបែបនេះនៅក្នុងពិធីចុះសួរសុខទុក្ខនិងសំណេះសំណាលនាយទាហាន នាយទាហានរងនិងពលទាហានក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនៅព្រឹកថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ។ និងដោយមានការចូលរួមពី ឯកឧត្តម បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក ងួន ប៉ោសេង អភិបាលរងខេត្ត ព្រមទាំងប្រតិភូមអមដំណើរនិង អាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងអំណរគុណចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងប្រតិភូរួមដំណើរតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់កងទ័ពនិងគ្រួសារដែលបញ្ជាក់ ឱ្យកាន់តែច្បាស់អំពីការគិតគូរនិងជួយសម្រួលដល់ជីវភាពកងទ័ព។ ឯកឧត្តម បានជម្រាបជូនផងដែរ អំពីសកម្មភាពការងារអភិវឌ្ឍន៍នៅក្នុងអង្គភាព ការងារជួយសង្គម និងប្តេជ្ញាចិត្តរក្សាការពារអធិបតេយ្យភាពបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្កាទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់។

ឯកឧត្តម កែវ រតនះ បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ កម្មវិធីនយោបាយជាច្រើនដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើន ជីវភាពកាន់តែធូធារ ។ ហេតុនេះហើយបានជារាជរដ្ឋាភិបាលក៏ដូចក្រសួងការពារជាតិ បានអនុវត្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាបាននូវកិច្ច ការពារជាតិប្រកបដោយប្រសិទ្ធភាព រក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ កត្តាដែលសំខាន់ជាងនេះទៅទៀតនោះគឺការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើបច្ចុប្បន្នកម្ម និងជំរុញអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិចាំបាច់នានា។ល។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបន្តថា ក្នុងន័យនេះកងទ័ពជើងគោក បន្តហ្វឹកហ្វឺននិងបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមការណែនាំ និងផែនការរបស់ថ្នាក់លើដែលបានដាក់ចុះ។ ការកសាងធនធានមនុស្សប្រកបទៅដោយសមត្ថភាព និងវិជ្ជាជីវៈទៅតាមបទដ្ឋាន និងនិយាមបច្ចេកទេសអន្តរជាតិ គឺជាការងារមួយដែលចាំបាច់ និងទាមទាឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន ជំនាញរួម និងនាយទាហានជាយោធាចារ្យដែលមានបច្ចេកវិទ្យាពិតប្រាកដ មានបទពិសោធន៍ខ្ពស់ ច្បាស់លាស់ ម៉ត់ចត់ ដែលជាកម្លាំងចលករដ៏សំខាន់ និងចាំបាច់ក្នុងការកសាងអង្គភាព។ ឯកឧត្តម បានបន្តថា កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយដែលរាជរដ្ឋាភិបាលតែង តែគិតគូរដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកតម្កើងកិត្យានុភាពនៃកម្ពុជា នៅលើឆាកអន្តរជាតិ ស្ថានភាពសន្តិសុខសម្រាប់កម្ពុជា មានការប្រែប្រួលជាបន្តបន្ទាប់ដោយសារការផ្លាស់ប្តូរសភាពការណ៍នៅក្នុងស្រុក និងការទទួលរងឥទ្ធិពល នៃការវិវត្តផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ព្រមទាំងកត្តាទៃទៀតនៅក្នុងតំបន់ និងពិភពលោក។ ការប្រែប្រួលទាំងអស់នេះទាមទារឱ្យមានការចាប់អារម្មណ៍ និងគិតគូរឱ្យបានហ្មត់ចត់ក្នុងការដាក់ចេញ នូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព ភាពប្រឈម និងការគំរាមកំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត។ ឧត្តម បានគូសបញ្ជាក់ថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទីជា កម្លាំងស្នូល និងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងគោលដៅជំរុញ និងពង្រឹងថែមទៀតនូវការអភិវឌ្ឍសង្គមជាតិមួយប្រកបដោយភាពរីកចម្រើនជឿនលឿន រុងរឿង ដោយធ្វើការកសាងជាជំហានៗទៅតាមដំណាក់កាលដែលអំណោយផលដល់សង្គមជាតិកម្ពុជា»។ បន្ថែមពីនេះ ឯកឧត្តម បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិ បាលកម្ពុជាដែលមានសម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកកម្ពស់ស្មារតី គោរពបទបញ្ជា លក្ខន្តិកៈ វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់នានារបស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ បំពេញភារកិច្ចនៅក្នុងសា្ថប័ន អង្គភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ចូលរួមរក្សាការពារធនធានធម្មជាតិ កាត់បន្ថយឱ្យបានជាអតិបរិមានូវរាល់ភាពអសកម្ម និងកំហុសឆ្គងទាំងឡាយដោយចេតនាក្តី អចេតនាក្តី ដែលធ្វើឱ្យរាំងស្ទះ និងប៉ះពាល់ដល់សង្គមជាតិ កងទ័ពគ្រប់រូបត្រូវទទួលយកនូវរាល់បទពិសោធន៍ និងគំនិតជាវិជ្ជមានថ្មីៗ មកធ្វើការត្រិះរិះពិចារណា ត្រូវមានគុណធម៌ សិលធម៌រស់នៅល្អ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីឈានទៅសម្រេចជោគជ័យគ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ និងការពារដាច់ខាតមិនឱ្យមានសកម្មភាពដែលបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គមជាតិ និងរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវចូលរួមការពារ ទប់ស្កាត់ ជំងឺឆ្លងរាតត្បាតនានា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋា ភិបាល។

ឯកឧត្តម ក៏បានផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤រួមមាន មី៨០០កេស ប៊ីចេង ៤០កេស ត្រីខកំប៉ុង៨០កេសត្រីងៀត១២០គីឡូក្រាម សាច់ក្រក១២០គីឡូក្រាម ប្រហុកសាច់១២០គីឡូក្រាម ឆៃប៉ូវ ៨០០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ៨០០យួរ និងថវិកា៣០០០ដុល្លាអាមេរិក។

ដោយឡែកកងទ័ពចំនួន៦៣៨នាក់ក្នុងម្នាក់ៗទទួលបានមី១កេស ត្រីខ១០កំប៉ុង ប្រហុក១គីឡូក្រាម ឆៃប៉ូវផ្អែម១គីឡូក្រាមទឹកត្រី ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន១០០ដុល្លាអាមេរិក ដោយការចំណាយទាំងអស់នេះគឺប្រើប្រាស់ថវិកាអគ្គិសនីកម្ពុជាចំនួនចំនួន៧៨០០០ដុល្លាអាមេរិក ស្ម័គ្រចិត្តនិយោជិតអគ្គិសនីកម្ពុជាថវិកា១៩១០ដុល្លាអាមេរិក និងថវិកាអាជ្ញាធរ អគ្គិសនីកម្ពុជា៥០០០ដុល្លាអាមេរិក៕

Related post

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ មិនមែនបើកឱ្យតែបាននោះទេ គឺរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដែលមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ ដូចនេះរាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ប្រយោជន៍របស់ជាតិខ្មែរ។ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។…
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ភាពមន្ទិលសង្ស័យគ្នានៅក្នុងសង្គមខ្មែរ បានបង្កឱ្យមានការបែកបាក់ជាតិ ហើយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ កន្លងទៅក៏មានបងប្អូនមួយចំនួននៅតែមានមន្ទិល ដោយភាន់ច្រឡំថា ជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាពផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងនេះមិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាមានសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ…