សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាកិច្ចចាប់ផ្ដើមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន៤ចូលរួម ហើយមានអង្គបោះឆ្នោតចូលរួមទៅបោះឆ្នោតរហុតដល់៩៩.៨៦ភាគរយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា តាមរយៈលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានេះ បានបង្ហាញឲ្យឃើញច្បាស់ពីភាពចាស់ទុំខាងផ្នែកនយោបាយ និងវឌ្ឍន៍ភាព នៃការអភិវឌ្ឍលទ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង និងមានអង្គភាពបោះឆ្នោតចូលរួមរហូតដល់៩៩.៨៦ភាគរយ។ លទ្ធផលនេះបានបង្ហាញអំពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍន៍ភាពនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោត វាយតម្លៃខ្ពស់ និងអរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានសហការចូលរួម និងញ៉ាំងឲ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវ និងតម្លាភាព។

សូមជម្រាបថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។

ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង៕

អត្ថបទ​ដោយ៖ SREY MOCH

Related post

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gen Natthaphon Nakpanich អគ្គសេនាធិការកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ Thongchai Rodyoi និងគណៈប្រតិភូយោធាថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា…
លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

នាយករដ្ឋមន្រ្តី Paetongtarn Shinawatra កាលពីថ្ងៃពុធបានធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនប្រគល់ទឹកដីថៃសូម្បីតែមួយអ៊ីញការ៉េមកឱ្យកម្ពុជា។ លោកស្រីបានអំពាវនាវឱ្យមានឯកភាពជាតិ និងការអត់ធ្មត់ ខណៈដែលការចរចាជាផ្លូវការនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ . ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី​ Paetongtarn បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលបានបង្កើតឡើង ពោលគឺគណៈកម្មាធិការព្រំដែនរួម (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ 2000 (MoU 43)…
សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា…