បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគ​ទី៤ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល​

បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគ​ទី៤ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល​

បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគ​ទី៤ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤​ នៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៣ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា អនុប្រធាន​ក្រុមការងារយេនឌ័រ បានឡើងអានរបាយការណ៍បូកសរុបលទ្ឋផលការងារសំខាន់ៗ​របស់​នារី​ ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​ និងស្វាគមន៍ ក្នុងពិធីអបអរសាទរខួបលើកទី ១១៣ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល​។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជា​ប្រធានក្រុមការងារយេនឌ័រ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ​ បានឡើងអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោតត្តមមុនីនាថសីហនុព្រះវររាជជាតិមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល ក្នុង​ទិវា​នារី​អន្តរជាតិ​ខួប​លើក​ទី​ ១១៣​ ឆ្នាំ​ ២០២៤ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល ជូន​អង្គពិធី ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប័ណ្ណសរសើររបស់ឯកឧត្តមអគ្គបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ ជូនដល់លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និង​យោធិន​នារី​ ៣​ រូប​ផ្សេង​ទៀត​ដែលមានស្នាដៃល្អឆ្នើម ក្នុងសកម្មភាពការងារនារី​ នាឆ្នាំ២០២៣កន្លងមក និងបានជូនបាច់ផ្កាដល់ភរិយា និងវត្ថុអនុស្សារីយដល់យោធិននារី​គ្រប់​រូប​នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផងដែរ​ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី១១៣ នៃទិវានារីអន្តរជាតិឆ្នាំ២០២៤ ក្រោមប្រធានបទស្ត្រីនិងក្មេងស្រីក្នុងបរិវត្ត​កម្មឌីជីថល ហើយនឹងបានកោតសរសើរចំពោះស្មារតីដ៏អង់អាចក្លាហានរបស់នារីនៅក្នុងពិភពលោក ដែលបានតស៊ូទាមទារសិទ្ធិ និងសេរីភាពស្មើគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប និងបានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប ព្រមទាំងភរិយារបស់ថ្នាក់ដឹកនាំ នាយទាហាន​ នាយ​ទាហាន​រង​ និងពលទាហាន ត្រូវថែទាំសុខភាព ឲ្យបានល្អ​ ចូលរួមក្នុងការងារសង្គម ដោយ​អនុវត្ត​ន៍​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ពិសេសចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងអនុវត្តតាមប្រធានបទ ស្ត្រី​ និងក្មេងស្រី ក្នុងបរិវត្តកម្ម​ឌីជីថល​។​

លោកស្រីព្រិន្ទបាលឯក ចាយ សុផល តំណាង​ឲ្យ​យោធិន​នារី​ នៃបញ្ជាការ​ដ្ខាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ បានឡើងធ្វេីចំណាប់អារម្មណ៍​និងការប្តេជ្ញាចិត្តក្នុងពិធីអបអរសាទរខួបលើកទី ១១៣​ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ និង​រីក​រាយ​ក្រៃលែង​ ។​

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…