កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ បន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោលការ ៥ខ្លឹមសារប្រឡងប្រណាំង ដើម្បីលើកស្ទួយកម្រិតជីវភាពបន្ថែមរបស់កងទ័ព

កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ បន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោលការ ៥ខ្លឹមសារប្រឡងប្រណាំង ដើម្បីលើកស្ទួយកម្រិតជីវភាពបន្ថែមរបស់កងទ័ព

ខេត្តស្ទឹងត្រែង ៖ អនុវត្តន៍ផែនការរបស់លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ពិសេសអនុវត្តន៍តាមគោលការ ៥ខ្លឹមសារប្រឡងប្រណាំងក្នុងការលើកស្ទួយកម្រិតជីវភាពបន្ថែមរបស់កងទ័ព ការចិញ្ចឹមទ័ព និងលើការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បណ្ដាសាខាប្រឡងប្រណាំងបញ្ជាការដ្ឋានកងពល និងវរសេនាតូចចំណុះទាំង៥ បានបន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោលការ ៥ខ្លឹមសារប្រឡងប្រណាំង និងផែនការរបស់មេបញ្ជាការកងពល លើការងារកសាងអង្គភាព បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់កម្រិតជីវភាពកងទ័ព ឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានលើកកម្ពស់ស្មារតី ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ អនុវត្តន៍នូវបទបញ្ជា សេចក្តីណែនាំ និងផែនការរបស់ថ្នាក់លើ ទទួលបានលទ្ធផលល្អប្រសើរ ។

លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ក្រៅពីការងារចឹញ្ចឹមទ័ពបានល្អភារកិច្ចស្នូល របស់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាកងឯកភាពចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវមានភារកិច្ចការពារបូរណភាពទឹកដី និងល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវ ត្រៀមប្រយុទ្ធ និងសហការជាមួយអជ្ញាធរមូលដ្ឋាន ។ល។

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…