ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាពនយោបាយ អភិវឌ្ឍប្រកិតនឹងសមាជិកអាស៊ានដទៃទៀត

ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាពនយោបាយ អភិវឌ្ឍប្រកិតនឹងសមាជិកអាស៊ានដទៃទៀត

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តលើកឡើងអំពីទស្សនៈរបស់ លោក Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ចំពោះកម្ពុជា។

ការលើកឡើងរបស់ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើឡើង នៅក្នុងឱកាសជួបពិភាក្សាទ្វេភាគី ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយលោកបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

បើតាម ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ, នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយអស្ចារ្យ ក្នុងន័យថា ជាប្រទេសមួយមានភាពធន់ខ្លាំង គួរឱ្យស្ញប់ស្ញែង ដ្បិតកម្ពុជាដែលបានឆ្លងកាត់សោកនាដកម្ម មួយពាន់ជំពូក រួមទាំងបានឆ្លងកាត់របបប្រល័យពូជសាសន៍មួយផង ឥឡូវក្លាយជាប្រទេសរឹងមាំ ដែលមានសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីបន្តអភិវឌ្ឍ ដោយតាមប្រកិតពីក្រោយ បណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ដែរ

កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងជាមួយគ្នាយូរអង្វែងជាង៧ទសវត្ស កន្លងមកហើយ ដោយអូស្រ្តាលីជួយកម្ពុជាច្រើនណាស់ ជាពិសេសអំឡុងស្វែងរកសន្តិភាព ជូនកម្ពុជានៅក្នុងទសវត្ស ឆ្នាំ១៩៩០ ហើយពេលនេះអូស្រ្តាលីបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និងក្នុងវិស័យគន្លឹះៗជាច្រើន ដូចជាកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ និងការការពារសន្តិសុខជាដើម។ល។

ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា អូស្តាលី បានដាក់ចេញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្របខ័ណ្ឌក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ អូស្រ្តាលីគ្រោងនឹងសហការជាមួយកម្ពុជា នៅលើវិស័យមួយចំនួនដូចជាវិស័យកសិកម្មដែលត្រូវតែលើកកម្ពស់ផលិតភាព វិស័យអប់រំតាមរយៈការលើកកម្ពស់ជំនាញវិទ្យាសាស្ត្រ ព្រមទាំងវិស័យទេសចរណ៍។ល។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖ តាមរយៈវិស័យទេសចរណ៍នេះដែរ រដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងមួយស្តីពីសេវាកម្មដឹកអញ្ជូនតាមផ្លូវអាកាស ហើយគោលដៅគឺជំរុញទំនាក់ទំនងកម្ពុជា-អូស្រ្តាលីជាអាទិ៍ នៅលើវិស័យទេសចរណ៍នេះឯង៕

អត្ថបទ​ដោយ៖ Met Kimau

Related post

សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៉ីត កាលពីឆ្នាំ២០១១, «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ»

សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រឈមមុខដាក់គ្នា រវាងភាគីទាំងពីរ ពិសេសការឈ្លានពានរបស់ភាគីថៃ ចូលមកបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។ ក្រៅពីថ្លែងអំពីយន្តការនានា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានរំលឹកសម្តីរបស់លោក ប៊ុនស៊ីន ផាតក្លាង…

ឧត្ដមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង ធ្វើការផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ ជាតិ អន្តរជាតិបន្ទាប់…

ខេត្តកំពត៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង តំណាង ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានធ្វើការផ្សព្វផ្សាយបន្ទាប់ពីគោរពទង់ជាតិរួច ពីសភាពការណ៍ថ្មីៗ ផ្ទៃក្នុងប្រទេស សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា – ថៃ ដែលកំពុងមានភាពតានតឹងដាក់គ្នានៅតំបន់មុំបី និងផ្សព្វផ្សាយនូវបទបញ្ជា…
កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

(បាត់ដំបង)៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក យ៉យ សុីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី ៥ បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ…