យោធភូមិភាគពិសេស បានប្រារព្ធពិធីផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងផែនការការងារយោធាសន្តិសុខឆ្នាំ២០២៤

យោធភូមិភាគពិសេស បានប្រារព្ធពិធីផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងផែនការការងារយោធាសន្តិសុខឆ្នាំ២០២៤

យោធភូមិភាគពិសេស បានប្រារព្ធពិធីផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងផែនការការងារយោធាសន្តិសុខឆ្នាំ២០២៤

ភ្នំពេញ​៖​ ព្រឹកថ្ងៃទី ២៩ខែកុម្ភៈ ឆ្នាំ ២០២៤ យោធភូមិភាគពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពក្នងពិធីផ្សព្វផ្សាយលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផែនការ ការងារយោធាសន្តិសុខឆ្ឆ្នាំ២០២៤ ។
ក្នុងពិធីនេះ ឯកឧត្តម មេបញ្ជាការបានមានប្រសាសន៍ថា យោធភូមិភាគពិសេស នៅតែបន្តរឹតបន្តឹងការពារជំងឺកូវីដ-១៩ មុនពេលចូលក្នុងពីធីត្រូវតែធ្វើតេស្ត បន្តការបាញ់អាល់កុល វាស់​កម្តៅ និងពាក់ម៉ាស ជាពិសេស​ត្រូវតែអនុវត្ត របស់រាជរដ្ឋាភិបាលគឺ៖ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ ដើម្បីសម្រេចការងារ​ទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសហការរួមគ្នារបស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យដើម្បីរួមគ្នាពិនិត្យវាយតម្លៃលើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់អំពីទិសដៅវិធានការនានា។

ទន្ទឹមនឹងនេះ​ ឯកឧត្តម មេបញ្ជាការ ក៏បាន បំពាក់ឋានន្តរសក្តិជូន នាយទាហាន នាយទាហានរង និងលេីកទឹកចិត្តជូន ប័ណ្ណសរសេីរ​ លិខិតសរសើរ ទង់ជ័យលាភី ជូនដល់អង្គភាព​ និងបុគ្គលដែលមានស្នាដៃក្នុងចលនាប្រឡងប្រណាំង ឆ្នាំ២០២៣ ។

ជាចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានថ្លែងអំណរគុណ​ ​ដល់នាយកដ្ឋានភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិដែលបានផ្ដល់ជារៀងរាល់ឆ្នាំ ដូចជា ប័ណ្ណសរសើរ លិខិតសរសើរ មេគោនិងគ្រាប់ពូជជាច្រើនមុខទៀត ។

ក្នុងនោះឯកឧត្តមក៏បានកោតសរសើរចំពោះយោធិនដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ច ដែលអង្គភាពបានប្រគល់ជូនទៀតផង ៕

Related post

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន …
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម។ ជំនួបនេះ បានធ្វើឡើងនៅនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩…
នាវាដឹកទំនិញដំបូង ចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ

នាវាដឹកទំនិញដំបូង ចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ

នាវាដឹកទំនិញដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។ នេះបើយោងតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងតាមបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ។ ឯកឧត្តម បានបន្តថា កំពង់ផែចិន Taicang…