កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់កម្លាំងដើរល្បាតតាមខ្សែ​បន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

(អូរស្មាច់):នៅថ្ងៃទី ២៨ ខែកុម្ភ:​ ឆ្នាំ ២០២៤លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងគ្រប់កងល្បាត ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។

Related post

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ មករា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកោះហៅ លោកស្រី Ek-on Khunacharoen ភារធារីស្តីទី នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមកទទួលកំណត់ទូតអំពីការតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា ចំពោះចំណាត់ការរបស់លោក ស៊ុមឃីត ឈឿខុង…
សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១.…