ពិធីប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៤
- ការពារជាតិ
- February 29, 2024
ពិធីប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៤
សៀមរាប ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោគ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ អញ្ជើញជាអធិបតីពិធីប្រជុំបូកសរុបលទ្ធិផលការងារយោធា សន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៤នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២
ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគ្រប់កងឯកភាព ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចេញ និងពង្រឹងបាខឿនការពារជាតិ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងពលធំអន្តរាគមន៍លេខ២ និងបន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ឲ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពខេមរភូមិន្ទ ឲ្យកាន់តែទំនើបរៀបរយ និងមានប្រសិទ្ធភាព ត្រូវខិតខំចូលរួម
“ ការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក
នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជា
ប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី”
បេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវ បទបញ្ជារបស់រាជ
រដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ៕