យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៤ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្ដែង កាល់ពីថ្ងៃទី២៣ កុម្ភៈ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រនៅខេត្តកណ្ដាល ប្រមាណជាង១០០០នាក់ លើមុខជំនាញចំនួន ៥ គឺ ៖ ១.ការដំឡើងអគ្គិសនីក្នុងអាគារ; ២.សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន; ៣.សេវាកម្មកុំព្យូទ័រ; ៤.ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត; និង ៥.ការកែច្នៃបន្លែផ្លែឈើ ។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាទី៧ ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស ដោយនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

គូសរំលេចផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ” ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាពបំផុតសម្រាប់រាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ ។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺជាគោលនយោបាយអាទិភាព២ ក្នុងចំណោម ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។

ចំពោះការចូលរៀន សិស្សត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយសម្រាប់សិស្សដែល​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានបណ្ណ​សមធម៌ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ គឺទទួលបានការសិក្សាដោយមិនបង់ថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…