សក្តានុពល​ស្វាយចន្ទីកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ រាជរដ្ឋាភិបាល​កម្ពុជា​

សក្តានុពល​ស្វាយចន្ទីកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ រាជរដ្ឋាភិបាល​កម្ពុជា​

ការលើកទឹកចិត្ត និងផ្តល់កិច្ចសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុកនឹងចូលរួមចំណែកទាក់ទាញសកម្មភាពវិនិយោគដែលមានសែស្រឡាយពាក់ព័ន្ធនឹងស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ និងមានភាពរឹងមាំ ។​
កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤​នាខេត្តសៀមរាប ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាស្តីពីស្វាយចន្ទីកម្ពុជាដែលជាព្រឹត្តិការណ៍អមនៃសន្និសីទស្វាយចន្ទីពិភពលោកលើកទី ១០ ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

មានមតិក្នុងវេទិកាពិភាក្សា ឯកឧត្តមបានគូសបញ្ជាក់អំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការលើកទឹកចិត្ត និងផ្តល់កិច្ចសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដែលនឹងចូលរួមចំណែកទាក់ទាញសកម្មភាពវិនិយោគដែលមានសាយស្រឡាយពាក់ព័ន្ធនឹងស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ និងមានភាពរឹងមាំ។ ជាមួយគ្នានេះ ឯកឧត្តមបានបរិយាយអំពីឧត្តមភាពប្រៀបធៀប និងសក្តានុពលក្នុងការជ្រើសយកកម្ពុជាជាទីតាំងវិនិយោគលើខ្សែច្រវាក់ផលិតកម្ម និងកែច្នៃស្វាយចន្ទី។ លើសពីនេះ ឯកឧត្តមក៏បានពិពណ៌នាលម្អិតអំពីកញ្ចប់លើកទឹកចិត្តលើគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ពាក់ព័ន្ធនឹងការផលិត និងកែច្នៃស្វាយចន្ទីផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិន និងធុរជនដែលមានវត្តមាននាឱកាសនេះឱ្យច្បាមយកកាលានុវត្តភាពជាអតិបរមាពីកត្តាសុខសន្តិភាព, ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ, បរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ, បរិស្ថានធុរកិច្ចដែលអំណោយផល, និងភាពរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិ-ចំណីអាហារដែលជាវិស័យមានសក្តានុពលខ្ពស់ និងទីផ្សារប្រកបដោយថាមវន្ត ៕

 

Related post

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…