ឆ្លេីយតបចំពោះការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ប្រជាពលរដ្ឋខ្មែរព្រមទាំងព្រះសង្ឃនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅបរិច្ចាគឈាមយ៉ាងច្រើនកុះករ
- ការងារមនុស្សធម៌
- July 25, 2025


មង្គលបូរី៖ យោងតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ប្រជាពលរដ្ឋខ្មែរ ព្រមទាំងព្រះសង្ឃ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅបរិច្ចាគឈាមយ៉ាងច្រើនកុះករ ។ តួយ៉ាង លោកស្រី ញ៉ែម ចន្ទលក្ខិណា ដែលជាអាជីវករនៅផ្សារមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រាប់ Hanuman News ឲ្យដឹងថា ថ្ងៃនេះលោកស្រី មកផ្តល់ឈាមទុកបង្ការក្នុងការសង្គ្រោះជីវិតជូនដល់វិរៈយុទ្ធជន និងពលរដ្ឋដែលងរបួស ដែលកេីតឡេីងពីសង្គ្រាមឈ្លានពានរបស់ចោរសៀម មកលេីបូរណភាពទឹកដីកម្ពុជា ។
លោកស្រី ញ៉ែម ចន្ទលក្ខិណា បានបញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃនេះ ខ្ញុំមកបរិច្ចាគឈាម ដេីម្បីឆ្លេីយតបជាមួយ ការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ផង និងដេីម្បីតបស្នងសងគុណដល់ វិរៈយុទ្ធជនកម្ពុជា ដែលឈរជើងការពារ បូរណភាពទឹកដីខ្មែរនៅឯជាយដែន ។ វិរៈយុទ្ធជន របស់យេីងយកសាច់ស្រស់ឈាមស្រស់ដេីម្បីការពារពួកយេីងខ្ញុំនៅឯសមរភូមិមុខ រឿងអីដែលយេីងខ្ញុំនៅឯសមរភូមិក្រោយព្រងើយកន្តើយបាននោះ? ជាងនេះទៅទៀតនោះ លោកស្រី ញ៉ែម ចន្ទលក្ខិណា មិនត្រឹមតែមកផ្តល់ឈាមតែម្នាក់ឯងនោះទេ ថែមទាំងនាំបងប្អូន ព្រមទាំងស្វាមីមកផងដែរ ។
សូមបញ្ជាក់ផងដែរថា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរយេីងផ្តល់ឈាមទុកបង្ការសង្គ្រោះជីវិតដោយ លោកជំទាវបានលេីកឡេីងយ៉ាងដូច្នេះថា ៖ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL។


