ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា៖​ ការពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមចំណែកក្នុងការអភិវឌ្ឍន៍សុខាភិបាល ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា៖​ ការពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមចំណែកក្នុងការអភិវឌ្ឍន៍សុខាភិបាល ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសទទួលជួបជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមដំណើរដោយ លោក ឡាន់ ឆន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងក្រុមការងារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងទៀតថា មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ការបណ្តុះបណ្តាលថ្នាក់ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស។

ទន្ទឹមនឹងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការបានផ្តល់ជាអំណោយមនុស្សធម៌តាមរយៈព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមានឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីគាំទ្រផ្នែកសុខភាព ក្នុងពេលកន្លងមក។

ជាមួយគ្នានោះលោក គីម ជុងណាម ប្រធានមូលនិធិ បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះកិច្ចពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ជាពិសេស ការគាំទ្រផ្តល់អាហារូបករណ៍សិក្សាបន្តថ្នាក់ឯកទេសជំនាញ ផ្នែកសល្យសាស្ត្រឆ្អឹង និងផ្នែកសល្យសាស្ត្រប្រព័ន្ធប្រសាទ ដល់វេជ្ជបណ្ឌិត ១០រូបក្នុងមួយឆ្នាំ នៅសាធារណរដ្ឋកូរ៉េ។ ជាងនេះទៅទៀតពិភាក្សាអំពីការងាររៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់សម្រាប់ជួយពង្រឹងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺ តាមរយៈប្រព័ន្ធ AI ដើម្បីបង្កើនលទ្ធភាពប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន និងពិភាក្សាគម្រោងការងារក្នុងការផ្គត់ផ្គង់ និងចែកចាយឱសថនៅកម្ពុជាផងដែរ។

ក្នុងឳកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែង ស្វាគមន៍យ៉ាងមុនមាំចំពោះកិច្ចសហប្រតិបត្តិការដែលមូលនិធិបានលើកឡើង ដោយសុំជូនការពិភាក្សាលម្អិតជាមួយជំនាញពាក់ព័ន្ធនីមួយៗឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពក្នុងការអនុវត្តន៍៕

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…