ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងកម្មវិធីប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការ អភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់ បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារ និងធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់យើង មានភាពធន់នឹងការបម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងក្នុងពេលបច្ចុប្បន្ន និងទាំងសម្រាប់ពេល អនាគត សំដៅជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្ម អតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។ ជារួម ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានផ្តល់នូវឱកាសក្នុង «ការសិក្សាពេញមួយជីវិត» ដល់ប្រជាពលរដ្ឋទូទៅ យុវជន ពិសេស បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារ និងការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក»។

ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា ការប្រារព្ធទិវាជាតិលើកទី៨ នាថ្ងៃនេះ នឹងជួយបន្តជំរុញឱ្យ «កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំង ប្រទេស» សម្រាប់គោលដៅ ចំនួនប្រមាណ ១,៥ លាននាក់ លើកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ប្រចាំខែ ដែល សម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធី នេះមានលក្ខណៈងាយស្រួល និងបត់បែនសម្រាប់សិស្ស ក៏ដូចជាកម្មករនិយោជិត និងអ្នកនៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការចូលរៀន ដោយមានជម្រើសនៃវេនសិក្សារហូតដល់ ៧វេន ដែល ខ្ញុំនឹង ជម្រាបជូននាពេលបន្តិចទៀតនេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានបន្ថែមថា ដើម្បីធានាបានថា សិស្សមានការងារធ្វើ ក្រសួងបានរៀបចំយន្តការផ្តល់នូវសេវាគាំទ្រក្នុងការស្វែងរកការងារដល់សិស្ស ដែលបានបញ្ចប់ការសិក្សា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និង វិស័យឯកជន ក្នុងការពង្រីកលទ្ធភាព ផ្តល់ឱកាស ការងារដល់សិស្សបន្ទាប់ពីរៀនចប់។ គិតមកត្រឹមខែឧសភា ឆ្នាំ២០២៥ ពេលនេះ មានយុវជនមក ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបងប្អូនកម្មករនិយោជិត ដោយបានចុះឈ្មោះ ចូលរៀនប្រមាណ ១២ម៉ឺន១ពាន់នាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧ម៉ឺន ៣ពាន់នាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១ម៉ឺន ៨ពាន់នាក់។

សូមជម្រាបដែរថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងសរុបចំនួន ២៥៤គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថាន អ.ប.វ. សាធារណៈចំនួន ៣៧គ្រឹះស្ថាន, គ្រឹះស្ថាន អ.ប.វ. ឯកជនចំនួន ១៩៣គ្រឹះស្ថាន (ចុះបញ្ជីការនៅក្រសួងចំនួន ៧២គ្រឹះស្ថាន និងគ្រឹះស្ថានក្រោមឱវាទមន្ទីរចំនួន ១២១គ្រឹះស្ថាន) និងអង្គការ/សមាគមចំនួន ២៤គ្រឹះស្ថាន ដែលបានផ្តល់ការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមប្រមាណជាង ៣ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ក្នុងចំណោម គ្រឹះស្ថានសាធារណៈទាំង៣៧ មានគ្រឹះស្ថានចំនួន ៣៦ ដែលបានទទួលវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដាអន្តរជាតិ ISO 9001:2015៕

Related post

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

  រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងការពារជាតិសូមគូសបញ្ជាក់ថា កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមុននេះ បានប្រកាសតាមបណ្តាញសង្គម ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃពុធ ទី២៧ សីហា ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ

ក្រសួងការពារជាតិ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។…