ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ២ម៉ឺននាក់

ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ២ម៉ឺននាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលប្រព្រឹត្តទៅចំនួន២យប់២ថ្ងៃ នៅថ្ងៃទី១៤-១៥ មិថុនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់ ដើម្បីអបអរសមុទ្រទឹកសាបកម្ពុជា និងដឹងគុណបឹងទន្លេសាប លើកទី៣ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌី រ៉ាដូ អភិបាលរង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកអភិបាលស្រុកប្រាសាទបាគង, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោកប្រធានមន្ទីរទេសចរណ៍ និង មន្ទីរបរិស្ថានខេត្តសៀមរាប, លោកប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សី, លោក មេឃុំកំពង់ភ្លុក, លោកមេភូមិ, ព្រមទាំងលោកយាយ លោកតា លោកអ៊ំ ពូ មីង និងបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ទាំង១៧ ដែលប្រព្រឹត្តទៅនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ សិ្នទ្ធស្នាល និងសាមគ្គីភាព រវាងប្រជាសហគមន៍ទាំង១៧ ព្រមទាំងបានរៀបចំឡើង ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ទេសចរណ៍។

តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ ផ្សារភ្ជាប់នឹងបរិស្ថាននេះ មានសកម្មភាព និងកម្មវិធីជាច្រើនបានរៀបចំឡើង ដូចជា ក្បួនដង្ហែព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន (តាមរថយន្ត និង ថ្មើរជើង), ការប្រកួតកីឡាទេសចរណ៍មិត្តភាព រវាងក្រុមសហគមន៍ និងរដ្ឋបាលស្រុកប្រាសាទបាគង, ការជិះកង់ទេសចរណ៍បរិស្ថាន, កម្មវិធីទេសចរណ៍បែបផ្សងព្រេង តាមឆ្នេរនៃបឹងទន្លេសាប, ការតាំងពិព័រណ៌ផលិតផលសហគមន៍ទេសចរណ៍ធម្មជាតិ, ការសម្អាតបរិស្ថាន, ដាំកូនឈើ, ការបោះជំរុំតង់ទេសចរណ៍បរិស្ថាន, ការបង្ហាញភាពយន្តឯកសារនិងឧទ្ទិសដឹងគុណដល់បឹងទន្លេសាប, ការវាយតម្លៃគ្រួសារស្អាត គ្រួសារបៃតង, ការបណ្តែតប្រទីប, ការបង្ហោះគោម និងសម្តែងទស្សនីយភាពសិល្បៈផ្សេងៗផងដែរ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…