សិក្ខាកាមវគ្គបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៧ របស់កងពលតូចដឹកជញ្ជូនលេខ ៩០ កងទ័ពជើងគោកកំពុងហ្វឹកហ្វឺនមុខវិជ្ជាច្បាប់ចរាចរណ៍ផ្លូវគោក

សិក្ខាកាមវគ្គបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៧ របស់កងពលតូចដឹកជញ្ជូនលេខ ៩០ កងទ័ពជើងគោកកំពុងហ្វឹកហ្វឺនមុខវិជ្ជាច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តកំពង់ស្ពឺ៖ កងពលតូចដឹកជញ្ជូនលេខ៩០ អនុវត្តផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកឆ្នាំ២០២៥ ដើម្បីបង្កើននូវចំណេះដឹងក្នុងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទនៅកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពល បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៧ ដោយមានកាលវិភាគត្រឹមត្រូវ ជាក់ស្ដែងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ជុត សែន គ្រូបង្គោលមុខវិជ្ជាច្បាប់ចរាចរណ៍ផ្លូវគោកបានឡើងថ្នាក់ដល់សិក្ខាកាមឲ្យយល់កាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា។

នៅពេលឡើងថ្នាក់លោកអនុសេនីយ៍ឯក ជុត សែន ជាគ្រូបង្គោលបានបញ្ជាក់យ៉ាងច្បាស់ថា÷កងកម្លាំងបើកបរទាំងអស់ត្រូវតែចេះចាំនូវច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពក្នុងពេលកំពុងបើកបរបម្រើឱ្យការងារដឹកជញ្ជូននៅពេលមានបទបញ្ជារបស់អង្គភាព។

សិក្ខាកាមទាំងអស់ដែលកំពុងរៀនសូត្រនៅក្នុងថ្នាក់បានយកចិត្តទុកដាក់ស្ដាប់នូវការពន្យល់របស់លោកគ្រូ ដើម្បីទៀមទារយកចំណេះដឹងពីសាលាទៅប្រែក្លាយជាចំណេះធ្វើ ជូនអង្គភាពនៅពេលបញ្ចប់វគ្គ ៕

Related post

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ មករា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកោះហៅ លោកស្រី Ek-on Khunacharoen ភារធារីស្តីទី នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមកទទួលកំណត់ទូតអំពីការតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា ចំពោះចំណាត់ការរបស់លោក ស៊ុមឃីត ឈឿខុង…
សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១.…