រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ចូល​រួម​វេទិកា​សកលស្តីពី​សន្ឋានកម្មអន្តរជាតិនៅទីក្រុងហុងកុង

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ចូល​រួម​វេទិកា​សកលស្តីពី​សន្ឋានកម្មអន្តរជាតិនៅទីក្រុងហុងកុង

(ហុងកុង)៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាសកលស្តីពីសន្ធានកម្មអន្តរជាតិ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការ​បង្កើតឱកាស​ដើម្បី​ឱ្យមានការ​ជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈយន្តការសន្ធានកម្ម។

នៅក្នុងវេទិកានោះផងដែរ លោកជំទាវរដ្ឋមន្ត្រី បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃ​កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកដ្ឋានយុត្តិធម៌ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលបំណងពង្រឹងទំនាក់ទំនង ការសហការ និងកិច្ចសហប្រតិបត្តិការ រវាងគូភាគីលើកិច្ចការពាក់ព័ន្ធនឹងការបញ្ចៀស និងការដោះស្រាយវិវាទ ព្រមទាំងសម្របសម្រួលការអភិវឌ្ឍសេវាកម្មពាក់ព័ន្ធ នៅក្នុងយុត្តាធិការរៀងៗខ្លួន​៕

Related post

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា,…
រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh)…
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al…

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh…