ឯកឧត្តម មាស សុភា និងឯកឧត្តម កែប ជុតិមា ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ាន ដែលពលីជីវិតនៅសមរភូមិមុំបី ខេត្តព្រះវិហារ

ឯកឧត្តម មាស សុភា និងឯកឧត្តម កែប ជុតិមា ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ាន ដែលពលីជីវិតនៅសមរភូមិមុំបី ខេត្តព្រះវិហារ

ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិមុខងារសាធារណៈនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។

ឯកឧត្តម មាស សុភា និងឯកឧត្តម កែប ជុតិមា បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។

ឯកឧត្តម មាស សុភា និងឯកឧត្តម កែប ជុតិមា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

Related post

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម និង​​ជម្រាបលា​​ក្នុង​ឱកាស​ដែលនឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជាខាងមុខនេះ

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហការីចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាប​លា​ក្នុង​ឱកាស​ដែល​លោកស្រីនឹង​បញ្ចប់បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគី​ទាំងពីរ ​បាន​ពិភាក្សា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​លើ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការរវាង UNDP និងក្រសួងការងារ…