មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តមានជ័យ អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តមានជ័យ អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីគោរពទង់ជាតិ ព្រមទាំងមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងទីបញ្ជាការ បានទទួលជ្រាប។

ឯកឧត្តម មេបញ្ជាការ បានក្រើនរម្លឹកដល់ នាយ-ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យបានម៉ឺងម៉ាត់តាមមុខងារតួនាទីរបស់ខ្លួន ក្នុងភាពទទួលខុសត្រូវខ្ពស់ ត្រូវអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់របស់ថ្នាក់លើ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង សម្រាប់យថាហេតុផ្សេងៗ ជៀសឱ្យឆ្ងាយពីគ្រឿងញឿន និងចូលរួមគោរពច្បាប់ចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ ក៏បានបើកចែក មុងជ្រលក់ថ្នាំ ជូនដល់នាយ-ពលទាហានទាំងអស់ សម្រាប់ប្រើប្រាស់ ដើម្បីការពារមូសខាំ និងជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែលបណ្តាលមកពីមូសខាំផងដែរ៕

Related post

មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន

មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន

ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ…
កម្ពុជា និងកាហ្សាក់ស្ថាន៖ រួមគ្នាពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

កម្ពុជា និងកាហ្សាក់ស្ថាន៖ រួមគ្នាពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារបុរីអង្គរ។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាដល់កញ្ញា ពេជ្រ ចរណៃ ដើម្បីរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឡើងវិញ បន្ទាប់ពីត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាដល់កញ្ញា ពេជ្រ ចរណៃ ដើម្បីរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឡើងវិញ បន្ទាប់ពីត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុង

ក្រោយពីទទួលដំណឹងភ្លាមថា សាលាគុនល្បុក្កតោជ័យតេជៈ ដែលមានកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ជាប្រធាន ត្រូវភ្លើងឆេះបំផ្លាញស្ទើងទាំងស្រុង, មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយ កញ្ញា ពេជ្រ…