ក្រសួងទេសចរណ៍ រៀបចំបរិច្ចាគឈាមក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ក្រសួងទេសចរណ៍ រៀបចំបរិច្ចាគឈាមក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

កម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ធ្វើឡើងដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងខួបលើកទី៧០ ឆ្នាំ កាកបាទក្រហមកម្ពុជា។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ មន្ត្រីកិច្ចសន្យានៃក្រសួងទេសចរណ៍ ព្រមទាំងក៏មានការអញ្ជើញចូលរួមសម្របសម្រួលពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកគ្រូ អ្នកគ្រូពេទ្យ សរុបចំនួន ៣១០រូប។

សូមជម្រាបថា ទិវានេះ ដើម្បីរំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ១៨៥៣ និងថ្ងៃកំណើតលោក ហង់រី ឌុយណង់ – ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា និងជាឱកាសផ្សព្វផ្សាយព័ត៌មានឲ្យពលរដ្ឋទូទាំងសកលលោកបានដឹង និងយល់ជ្រួតជ្រាបពីអ្វីដែលចលនាអន្តរជាតិ រួមជាមួយសមាគមជាតិ និងកម្លាំងអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោកជិត១៥លាននាក់ តែងតែបាន និងកំពុងខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាតជាសកលនានា សង្គ្រាម និងជម្លោះប្រដាប់អាវុធផង ឲ្យឥបានរស់នៅ ក្នុងពិភពលោកមួយដែលកាន់តែមានសុវត្ថិភាពជាងមុន និងមានសុខសន្តិភាពជារៀងរាល់ថ្ងៃ៕

Related post

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) នៅស្រុកទឹកឈូ ខេត្តកំពត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប)…

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាមនាពេលនេះ ក្រោមព្រះវត្ដមាន…
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា,…