សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាពិនិត្យឲ្យបានតឹងរ៉ឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយមហារីក ខណៈ១ឆ្នាំៗកម្ពុជាមានអ្នកកើតមហារីកថ្មី ២ម៉ឺនករណី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាពិនិត្យឲ្យបានតឹងរ៉ឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយមហារីក ខណៈ១ឆ្នាំៗកម្ពុជាមានអ្នកកើតមហារីកថ្មី ២ម៉ឺនករណី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។

បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ ក្នុង១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី ពោលគឺ ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ។

ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ឈាង រ៉ា ក៏បានលើកឡើងអំពីមូលហេតុមួយចំនួន ដែលកើតមហារីក ទី១ អាហារូបត្ថម្ភ បន្លែ សាច់ ឬអាហារផ្សេងៗ ទី២ អស់សុពលភាព ខូចកម្រិត ឬក៏គីមីច្រើន ទី៣ ពាក់ព័ន្ធនឹងរឿងកីឡា រឿងសុខភាព ហូបត្រឹមត្រូវក៏ដោយ បើអត់កីឡាក៏សុខភាពមានបញ្ហា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ប៉ុន្តែសំខាន់បំផុត គឺការចូលរួមនៅក្នុងការបង្ការ ទី១ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធពិនិត្យឲ្យបានតឹងរ៉ឹង ពាក់ព័ន្ធនឹងការនាំចូលបន្ថែសាច់ ការប្រើប្រាស់ជាតិគីមីផ្សេងៗ ឲ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយមហារីក។ ក្រសួងអប់រំ អប់រំនៅតាមសាលា ដើម្បីឲ្យដឹងពីវិធីបង្ការ និងចៀសវាង ក្នុងការបរិភោគ ឬធ្វើសកម្មភាពណាមួយ ដែលនាំឲ្យកើតមហារីក។ ទី២ ការខិតខំបង្កើនចាក់ថ្នាំបង្ការ ចាក់វ៉ាក់សាំងបង្ការ»

នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញប្រជាពលរដ្ឋលេងកីឡា ហាត់ប្រាណ ដើម្បីលើកកម្ពស់សុខុមាលភាព និងបានណែនាំអាជ្ញាធរយកចិត្តទុកដាក់បង្កើតសួនសាធារណៈឱ្យពលរដ្ឋហាត់ប្រាណឱ្យបានកាន់តែច្រើន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាលផងដែរ។ សម្តេចមហាបវរធិបតី ថែមទាំងបានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ÷ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…