សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម ឱ្យគាំទ្រប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម ឱ្យគាំទ្រប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ

(ហូជីមិញ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែល​បាន​​ប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូល​ជាសមាជិក​អាស៊ាន​នោះ បានស្នើឱ្យប្រទេសវៀតណាម គាំទ្រប្រទេសទីម័រឡេស្តេ​ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។

ជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយដែរនោះ រដ្ឋាភិបាលទីម័របាន​ប្រឹង​ប្រែងយ៉ាងខ្លាំងក្នុងចូលជាសមាជិករបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ជាតួអង្គមួយដ៏សំខាន់ ដែលបានប្រឹងប្រែងជួយដល់​ប្រទេស​​ទីម័រ​ឡេស្តេ បានសម្រេចបំណងមួយនេះ។ បន្ទាប់ពីប្រឹង​ប្រែង​អស់ជាច្រើន​ឆ្នាំ កាលពីឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន​នោះ ប្រទេស​ទីម័រឡេស្ត្តេ ត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិក​សង្កេត​​ការណ៍របស់​អាស៊ាន។ តាមរយៈសមាជិកសង្កេតការណ៍នេះ ទីម័រឡេស្តេអាចចូលរួម​គ្រប់​កិច្ចប្រជុំរបស់អាស៊ាន។ ប៉ុន្តែរហូតមក​ដល់ពេលនេះ ប្រទេសទីម័រ​ឡេ​ស្តេ មិនទាន់បានក្លាយជាសមាជិក​ពេញ​សិទ្ធិ ដែលអាចឱ្យ​ប្រទេស​នេះមាន​សំឡេងស្មើនឹងសមា​ជិក​អាស៊ាន​ដទៃទៀតនោះឡើយ។

បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេច​តេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ ប្រទេស​វៀត​​ណាម ក្នុងជំនួបជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី​វៀត​ណាម, សម្តេចតេជោ ហ៊ុន សែន បានស្នើវៀតណាម​គាំទ្រប្រទេស​ទីម័រ​ឡេ​ស្តេចូលជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានរំលេចថា ចាប់​តាំង​ពីក្លាយជាអ្នកសង្កេត​ការណ៍នៅឆ្នាំ២០២២ ប្រទេសទីម័រឡេស្តេ ​មិន​ត្រឹមតែបានចូលរួម​យ៉ាង​សកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ាន​ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនា​ដល់​ការពិភាក្សា​អំពីការ​កសាងសហគមន៍អាស៊ាន និងដំណើរការសមា​ហ​រណកម្មក្នុងតំបន់​ផងដែរ។

សម្តេចតេជោបន្តលើកសរសើរប្រទេសទីម័រឡេស្តេថា ប្រទេសទីម័រ​ឡេស្តេ បានប្រឹងប្រែងអស់ពី​សមត្ថ​ភាព ដើម្បីបំពេញរាល់តម្រូវការ​ដែល​មានចែងក្នុងផែនទីចង្អុលផ្លូវ​សម្រាប់​សមាជិកភាពអាស៊ាន​ពេញ​សិទ្ធិ ដោយបានបំពេញលក្ខណៈ​វិនិ​ច្ឆ័យចំនួន៦ ក្នុងចំណោម៧ និង​បន្ត​ធ្វើឱ្យមានវឌ្ឍនភាពក្នុង​ការ​ចូល​ជាភាគី​នៃលិខិតូបករណ៍ គតិយុត្ត។

សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍន​ភាព​វិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងឱ្យប្រទេស​ទីម័រ​ឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រ​ឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិ​យុត្តដែល​នៅ​សេសសល់នៅពេលក្រោយ។

សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ាន​របស់​ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំជាក្រុមក្នុងពេលពិភព​លោក​មានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួលកំណើន​សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជា​ជន​​ផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន របស់ប្រទេសទីម័រឡេស្តេនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជួបជជែកជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥នេះផងដែរ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…