ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែនជ័យ រៀបចំពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង តាមប្រពៃណី ទំនៀមទម្លាប់ដូនតា នៅប្រាសាទលាក់នាង

ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែនជ័យ រៀបចំពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង តាមប្រពៃណី ទំនៀមទម្លាប់ដូនតា នៅប្រាសាទលាក់នាង

(សៀមរាប)៖ ប្រជាពលរដ្ឋនៅភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែនជ័យ ខេត្តសៀមរាប បានរៀបចំពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង តាមប្រពៃណី ទំនៀមទម្លាប់ដូនតា ជាពិសេស ពិធីសុំទឹកភ្លៀងនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលអាកាសធាតុក្តៅរាំងស្ងួតហួតហែង ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិករ ក៏មិនទទួលបានផលល្អដែរ។

ដូច្នេះហើយ ទើបចាស់ៗពីដើម គាត់រៀបចំពិធីសុំទឹកភ្លៀងនេះឡើង ក្នុងគោលបំណង ដើម្បីសុំឱ្យភ្លៀងធ្លាក់មកស្រោចស្រពលើដំណាំរបស់ប្រជាកសិករ ដើម្បីទទួលបានទិន្នផលល្អ ព្រមទាំងបន្តធ្វើពិធីនេះរហូតមកដល់បច្ចុប្បន្ន។

ពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង ធ្វើឡើងរយៈពេល០២ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណប្រាសាទលាក់នាង ស្ថិតក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯក ហើយក៏មានប្រជាពលរដ្ឋមកពីភូមិ ឃុំផ្សេងៗ មកចូលរួមជាច្រើនផងដែរ។

យោងតាមលោកអាចារ្យ រួន រៀន បានលើកឡើងថា កាលពីដើមប្រសិនបើមានពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀងនេះ គឺប្រជាពលរដ្ឋនៅក្នុងភូមិមកទាំងអស់ ព្រមទាំងមានប្រជាពលរដ្ឋមកពីភូមិផ្សេងៗ ក៏មកចូលរួមក្នុងពិធីនេះដែរ ប៉ុន្តែបច្ចុប្បន្ននេះ មានភាពស្ងប់ស្ងាត់បន្តិច ដោយសារមិនសូវមានការជឿជាក់លើពិធីនេះ។

លោកអាចារ្យ បានបន្តថា នៅក្នុងពិធីនេះមានពីរ គឺទី១៖ ឆាន់ដើម្បីឆ្លងចេត្រ និងទី២៖ ឆាន់ដើម្បីការហៅសុំទឹកភ្លៀងផង ក្នុងនោះគេបានធ្វើជារូប ដូចជា៖ រូបកង្កែប រូបត្រី រូបក្រពើ រូបក្របី និងរូបផ្សេងៗជាច្រើនទៀត។

លោកអាចារ្យ បន្ថែមថា ចាស់ៗពីដើមគាត់ធ្វើហើយ តែងតែបានផលដូចតែគាត់ប៉ងប្រាថ្នាផង​ដែរ។ លោកអាចារ្យ បន្តថា បើធ្វើបុណ្យដើម្បីតម្រូវអ្វីមួយនោះ គឺមិនដឹងពីមូលហេតុច្បាស់នោះទេគឺ (បុណ្យអរូប)។ អរូប គឺជាការស្មាន ប៉ុនែ្តការស្មាននោះវាច្រើនជូនផលដូចបំណងប៉ងប្រាថ្នា ដូច្នេះហើយទើបចាស់ៗបន្តធ្វើពិធីនេះ រហូតមកដល់បច្ចុប្បន្ននេះ។

ដោយឡែកលោកតា សួង យក្ស ដែលជាចាស់ទុំម្នាក់នៅក្នុងភូមិ បានឱ្យដឹងថា ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសុំទឹងភ្លៀងក្នុងការស្រោចស្រពលើដំណាំរបស់ប្រជាកសិករ ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ប៉ុន្តែទោះបីជាមានភ្លៀងធ្លាក់រួចហើយក៏ដោយ ក៏ពិធីនេះនៅតែដដែល ដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ដូនតាឱ្យបានគងវង្សផង​ដែរ៕ដោយ ÷ Met Kim Au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…