រដ្ឋសភា នឹងធ្វើការជ្រើសតាំងឥស្សរជន១រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ សម្រាប់អាណត្តិ៩ឆ្នាំ

រដ្ឋសភា នឹងធ្វើការជ្រើសតាំងឥស្សរជន១រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ សម្រាប់អាណត្តិ៩ឆ្នាំ

តាមរយៈសេចក្តីជូនដំណឹងដែលណ្តាញព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ឥស្សរជនដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

*១៖ ជីវប្រវត្តិសង្ខេបរបស់បេក្ខជន ០១ ច្បាប់
*២៖ លិខិតបញ្ជាក់ថា ពិតជាមានអាយុយ៉ាងតិច ៤៥ (សែសិបប្រាំ) ឆ្នាំ ០១ ច្បាប់
*៣៖ លិខិតបញ្ជាក់ថា មានបទពិសោធន៍ការងាររដ្ឋយ៉ាងតិច ១៥ (ដប់ប្រាំ) ឆ្នាំ ០១ ច្បាប់
*៤៖ សញ្ញាប័ត្រ ឬលិខិតបញ្ជាក់ថាបានប្រឡងជាប់ឧត្តមសិក្សាផ្នែកខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ០១ ច្បាប់
*៥៖ លិខិតថ្កោលទោស (អាចផ្តល់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥) ០១ ច្បាប់
*៦៖ រូបថតទំហំ ៤x៦ (ថតចំពីមុខ) គ្មានពាក់វ៉ែនតា ០៣ សន្លឹក
*៧៖ ហត្ថលេខាគាំទ្របេក្ខជនពីសមាជិករដ្ឋសភាចំនួន ១៣ (ដប់បី) រូប ០១ ច្បាប់
(គំរូពាក្យសុំឈរឈ្មោះជាបេក្ខជន មានផ្តល់ជូននៅអគ្គលេខាធិការដ្ឋានរដ្ឋសភា)។

អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន នៅរៀងរាល់ថ្ងៃធ្វើការពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង១១:៣០នាទី ពេលល្ងាចពីម៉ោង១៤:០០នាទី ដល់ម៉ោង១៧:៣០នាទី ចាប់ពីថ្ងៃផ្សាយដំណឹងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះតទៅ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…