សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៩ និងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទិញរថយន្ដដែលមានក្រុមហ៊ុនក្នុងស្រុក ដើម្បីងាយស្រួលប្ដូរគ្រឿងបន្លាស់ និងសេវាកម្ម

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៩ និងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទិញរថយន្ដដែលមានក្រុមហ៊ុនក្នុងស្រុក ដើម្បីងាយស្រួលប្ដូរគ្រឿងបន្លាស់ និងសេវាកម្ម

ពីប្រទេសដែលនាំចូលសូម្បីតែភេសជ្ជៈមួយកំប៉ុង នៅពេលនេះកម្ពុជាមានលទ្ធភាព និងសមត្ថភាពក្នុងការនាំចេញទំនិញ ឬផលិតផលផ្សេងៗ ក្នុងនោះ មានទាំងសមត្ថភាពអាចដំឡើងរថយន្ដដោយខ្លួនឯងផងដែរ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដ ចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស។ នេះបើតាមការឲ្យដឹងពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីរំពឹងថា នៅថ្ងៃខាងមុខក្រុមហ៊ុនក្នុងប្រទេសកម្ពុជា នឹងមានសមត្ថភាពកាន់ខ្ពស់ ហើយឈានទៅផលិតគ្រឿងបង្គុំដោយខ្លួនឯងនៅក្នុងស្រុកកាន់តែច្រើន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នយើងមាន៩រោងចក្រដំឡើងរថយន្ដ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦ និងនៅខាងក្រៅមានចំនួន៣។ សូមកុំយល់ច្រឡំថាយើងគ្រាន់តែជាប្រទេសកសិកម្ម […] ខុសពីអតីតកាលកម្ពុជា សូម្បីតែទឹកក្រូចមួយកំប៉ុងក៏នាំមកពីខាងក្រៅ តែឥលូវយើងមានលទ្ធភាពរហូតដល់ផលិតរថយន្ដក្នុងប្រទេស ដើម្បីបម្រើទីផ្សារខាងក្នុង ហើយថ្ងៃខាងមុខអាចមានលទ្ធភាពផ្គុំនាំចេញ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រោងចក្រដំឡើងរថយន្ដទាំងអស់នៅកម្ពុជា គឺប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រើប្រាស់រ៉ូម៉ូតដែលកូនខ្មែរជាអ្នកបញ្ជា មិនមែនក្រុមហ៊ុនប្រើប្រាស់កម្លាំងពលកម្មមកពីបរទេសទាំងអស់នោះទេ។ សម្ដេចបញ្ជាក់ទៀតថា អ្វីដែលកាន់តែមោទនភាពទៀតនោះ គឺរថយន្ដដែលត្រូវបានផលិតនៅកម្ពុជា មានសញ្ញា ឬអក្សរ Made In Cambodia។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការបោះជំហានរបស់កម្ពុជា ប្រៀបដូចជំហានគីង្គក់ ដោយដើរសន្សឹមៗ តែបោះជំហានទៅមុខជានិច្ច ហើយសម្ដេចរំពឹងថា នៅថ្ងៃខាងមុខក្រៅពីការដំឡើងរថយន្ដហើយនោះ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា នឹងបោះជំហានបន្ដទៀត ក្នុងការផលិតគ្រឿងបង្គុំដោយខ្លួនឯង ខណៈបច្ចុប្បន្ននេះគ្រឿងបង្គុំមួយផ្នែកជាការនាំចូលមកពីក្រៅប្រទេស។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់រថយន្ដដែលមានក្រុមហ៊ុនផលិតក្នុងស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល នៅពេលត្រូវការផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗ ព្រមទាំងមានសេវាកម្មថែទាំល្អប្រសើរផងដែរ។ ប៉ុន្ដែរាជរដ្ឋាភិបាលមិនចាប់បង្ខំ ឬកាត់ផ្ដាច់ការនាំចូលរថយន្ដមួយទឹកមកពីក្រៅប្រទេសនោះទេ ពោលគ្រាន់តែបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឲ្យរថយន្ដផលិតក្នុងស្រុក មានតម្លៃទាប ហើយពលរដ្ឋមានលទ្ធភាពក្នុងការទិញប្រើ។

សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្ដនៅក្នុងប្រទេសកម្ពុជា កំពុងដំណើរការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមាននៅ តំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តបន្ទាយមានជ័យ និងខេត្តកណ្ដាល៕

ដោយ÷ Nou Seyha

Related post

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន…
សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕