រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នៅសួនមាត់ស្ទឹងសែន

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នៅសួនមាត់ស្ទឹងសែន

សង្គ្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ បានចូលមកដល់នៅវេលាម៉ោង៤៖៤៥នាទីទាបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដ៏រីករាយនេះដែរ ក្រុមប្រឹក្សាខេត្តកំពង់ធំ គណៈអភិបាល អាជ្ញាធរសង្កាត់ ក្រុងស្ទឹងសែន កងកម្លាំងប្រដាប់អាវុធ បានកំណត់យកទីតាំងសួនមាត់ស្ទឹងសែន ដើម្បីប្រារព្ធពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី បុត្រីទី២ កបិលមហាព្រហ្ម ។

ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអុចធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី, សុំជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ឱ្យមានសេចក្តីសុខចំរើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារ ក្រោមម្លប់នៃសន្តិភាព នាឆ្នាំថ្មីនេះ។

ថ្នាក់ដឹកនាំខេត្តបានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្រះនូវគ្រោះចង្រៃទាំងឡាយទាំងពួង ដែលកើតមានពីឆ្នាំចាស់ ឱ្យជ្រះស្រលះ និងទទួលពរជ័យ សិរីសួរស្តី ពីទេវតាឆ្នាំថ្មីព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានបង្កើតសង្ក្រាន្តកំពង់ធំ រួមទាំងការតុបតែងលំអរតាមផ្លូវមាត់ស្ទឹងសែន និងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយ៍ខ្មែរ ច្រើនទម្រង់ ការប្រគុំតន្រ្តី រួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធម៌ជាតិដ៏ល្អផូរផង់, ការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកំសាន្តតាមរយៈការរៀបចំសង្គ្រាន្តតាមអង្គភាព, តាមក្រុមហ៊ុន, សាលារៀន, វត្តអារាមជាដើម។

ពិធីខាងលើនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផលនានា ដែលខេត្តកំពង់ធំ រួមជាមួយប្រជាពលរដ្ឋ បានកសាងឡើង ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់, ការលើកកម្ពស់សោភណ្ឌភាពបរិស្ថានផងដែរ។

ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ៍មានទាញព្រ័ត្រ, លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែងនិងរាំលេងកំសាន្តក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។

ឯកឧត្តម ញ៉ឹក បានខេង បានលើកឡើងថា យើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភាដែលបានធ្វើឲ្យកម្ពុជា បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើអោយកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ មេសានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវដល់ប្អូនៗក្មួយៗជាយុវ័យសិស្សសាលា, កម្មករ កម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរ, មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះភ្លើងទៀន ធូប, ចង្គ្រាន ចរន្តអគ្គិសនីជាដើម និងជៀសវាងការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបធ្យូង ប៉ាតម្សៅ ទះ គក់ដោយដៃ ឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ, ការជិៈម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ ត្រូវចូលរួមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរស័ក្តិសម ជាកុលបុត្រ កុលធិតាខ្មែរ ប្រកបដោយគុណធម៌ និងសីលធម៌៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…