ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីក្បាច់គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីក្បាច់គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករកីឡាការិនី ក្បាច់គុនល្បុក្កតោខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅបរិវេណខាងមុខមុខប្រាសាទអង្គរវត្ត។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណដល់លោកគ្រូព្រឹទ្ធាចារ្យ ដែលបានធ្វើការស្រាវជ្រាវ សង្គ្រោះនូវក្បាច់គុនល្បុក្កតោរបស់ខ្មែរ ដែលសឹងបាត់សាបសូន្យឱ្យបានរស់ឡើងវិញ រហូតក្បាច់គុនល្បុក្កតោខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន ហើយចម្លាក់លើជញ្ជាំងប្រាសាទ ក៏ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុន ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្បាច់គុនល្បុក្កតោ ជាកីឡាបែបប្រពៃណី ហើយការដាក់បញ្ចូលក្នុងបញ្ជីរបស់យូណេស្កូនេះ នឹងជួយលើកតម្កើងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរនៅលើឆាកអន្តរជាតិសម្រាប់ការសន្ទនាអន្តរវប្បធម៌ សណ្ដាប់ធ្នាប់និងការអធ្យាស្រ័យក្នុងសង្គម ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានជំរុញដល់កីឡាករ កីឡាការិនីទាំងអស់ បន្តហ្វឹកហាត់ និងធ្វើការបង្ហាត់បង្រៀនដល់ប្អូនៗជំនាន់ក្រោយ ដើម្បីលើកតម្កើងបេតិកភណ្ឌវប្បធម៌ ថែរក្សាឱ្យបានគង់វង្ស និងសូមឱ្យទេវតាឆ្នាំថ្មីជួយថែរក្សាឱ្យជួបតែសេចក្ដីសុខ ក្នុងការបំពេញការងារនៅព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…