រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នៅវេទិការអ៊ុំទូកបឹងស្នោរ

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នៅវេទិការអ៊ុំទូកបឹងស្នោរ

ឯកឧត្តម សុី ប្រាសិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ​ តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត​មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ នៅវេទិកា​អ៊ុំ​ទូកបឹងស្នោរ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះដែរឯកឧត្តម សុី ប្រាសិទ្ធ និងឯកឧត្តម ​ឃិន ញ៉ាណ បានបួងសួង សូមឱ្យទេវតាឆ្នាំថ្មី ជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការ កើតមានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តឧត្ដរមានជ័យ។

​ពិធីរៀបចំទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ គ.ស ២០២៥ ដោយបានរៀបចំធ្វើឡើងទៅតាមប្រពៃណីទំនៀម សុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូប សម្រាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលនឹងចុះមកឃុំគ្រងដែនជម្ពូរទ្វីប ជំនួសទេវតាឆ្នាំចាស់ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។

បុណ្យចូលឆ្នាំថ្មី បានរំលឹកឱ្យយើងម្នាក់ៗ ដឹងថាអាយុកាលនៃការរស់នៅកាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរ និងកាន់តែឆាប់រហ័ស ដូច្នេះតម្រូវឲ្យបុគ្គលគ្រប់រូបព្យាយាមប្រព្រឹត្តតែអំពើល្អ អំពើជាកុសល សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។

ទេវតាឆ្នាំថ្មី បានចុះមកគ្រប់គ្រងផែនដីជំនួសទេវតា ឆ្នាំចាស់ គឺឆ្នាំម្សាញ់សង្គ្រាន្ត ចូលនៅថ្ងៃច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង៤និង៤៨នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា។​

ដោយឡែកសម្រាប់ព្រឹត្តិការណ៍«សង្ក្រានឧត្តរ»ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តឧត្តរមានជ័យ នៅសួនច្បារផ្លូវភ្លោះបឹងស្នោរ មុខសាលាខេត្ត ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​នេះ គឺបានរៀបចំយ៉ាងស្រស់ស្អាតជាងឆ្នាំកន្លងទៅ ប្រកបដោយភាពទាក់ទាញ ជាមួយនឹងការដាក់តាំងបង្ហាញផលិតផលនានា ការប្រគុំតន្ត្រី ល្បែងប្រជាប្រិយ អុជកាំជ្រូច និងព្រឹត្តិការណ៍សប្បាយៗជាច្រើនទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មកលេងកម្សាន្ត «សង្ក្រានឧត្ត»ឱ្យបានច្រើនកុះករ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…