ព្រះមហាក្សត្រ យាងបួងសួងចម្រើនសេចក្តីសុខជូនជាតិកម្ពុជា នៅប្រាសាទអង្គរវត្ត

ព្រះមហាក្សត្រ យាងបួងសួងចម្រើនសេចក្តីសុខជូនជាតិកម្ពុជា នៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ជាតិកម្ពុជា។

ក្នុងព្រះរាជពិធីយ៉ាងមហោឡារឹកក្រោមបរិយាកាសដ៏ត្រជាក់ត្រជំនាពេលព្រឹកព្រលឹមនាមុខប្រាសាទអង្គរដ៏ល្បាញល្បីរបស់ខ្មែរនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។ ក្នុងព្រះរាជពិធី ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត ក៏ដូចជាមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករ។

ព្រះរាជពិធីត្រូវបានប្រព្រឹត្តទៅតាមលំដាប់លំដោយនៃរបៀបវារៈ និងលំអាននៃប្រពៃណីខ្មែររួមមាន៖ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃក្នុងឋានានុក្រម ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃ ៧៩អង្គ ស្វាធ្យាយជយន្តោ។ បន្ទាប់មកអ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ នាយកធម្មការ-សាសនាព្រះបរមរាជវាំងប្រកាសបួងសួង ហើយស្គរជ័យបានបន្លឺឡើង ការសម្តែងរបាំថ្វាយគ្រឿងតង្វាយ និងរបាំបួងសួងចាប់ផ្តើមសម្តែងថ្វាយដោយក្រុមរបាំព្រះរាជទ្រព្យ។

នៅក្នុងព្រះរាជពិធីនោះ ក៏មានការសូត្រនមស្ការព្រះរតនត្រ័យ សមាទានសីល, ការស្វាធ្យាយព្រះបរិត្ត បន្ទាប់មកយាង និងនិមន្តសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃក្នុងឋានានុក្រម ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃ ៧៩អង្គគោចរបិណ្ឌបាត។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបួងសួងនៅប្រាសាទអង្គហើយនោះ ព្រះករុណាព្រះមហាក្សត្រ អមព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន បានយាងទៅថ្វាយគ្រឿងសក្ការបូជានៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពផងដែរ៕

Related post

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gen Natthaphon Nakpanich អគ្គសេនាធិការកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ Thongchai Rodyoi និងគណៈប្រតិភូយោធាថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា…
លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

នាយករដ្ឋមន្រ្តី Paetongtarn Shinawatra កាលពីថ្ងៃពុធបានធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនប្រគល់ទឹកដីថៃសូម្បីតែមួយអ៊ីញការ៉េមកឱ្យកម្ពុជា។ លោកស្រីបានអំពាវនាវឱ្យមានឯកភាពជាតិ និងការអត់ធ្មត់ ខណៈដែលការចរចាជាផ្លូវការនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ . ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី​ Paetongtarn បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលបានបង្កើតឡើង ពោលគឺគណៈកម្មាធិការព្រំដែនរួម (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ 2000 (MoU 43)…
សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា…