ប្រវត្តិ​ព្រេងនិទានពិធីបុណ្យចូលឆ្នាំខ្មែរ

ប្រវត្តិ​ព្រេងនិទានពិធីបុណ្យចូលឆ្នាំខ្មែរ

#ប្រវត្តិព្រេងនិទានពិធីបុណ្យចូលឆ្នាំខ្មែរ
=========
មានតំណាលនិទានថា នៅដើមនៃភទ្ទកប្ប មានសេដ្ឋីម្នាក់លោកមានកូនប្រុសម្នាក់ឈ្មោះថា “ធម្មបាលកុមារ” (Dhamabal Kumar) ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ ​និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទមួយ នាឆ្នេរទន្លេជាប់ដើមជ្រៃធំមួយ ដែលជាទីលំនៅរបស់បក្សីទាំងពួង ដើម្បីធ្វើការសម្មាធិ និងហាត់រៀន “ធម្មបាលកុមារ”បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិ ពុទ្ធសាសនា ។

គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់ “កុបិលមហាព្រហ្ម” (Kobil Maha Brahma) or (អង់គ្លេស: Avatar Lokesvara) ជាទេពនៃ “ទេវៈមុខ៤” ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិ ព្រហ្មញ្ញសាសនា ។ ពេលនោះកុបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាព្រះពោធិសត្វ (Bodhisattva) ទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាចង់លើកពុទ្ធសាសនាឱ្យល្បីរន្ទឺជាង ព្រហ្មញ្ញសាសនា របស់អត្មាអញទៅវិញ!?

ដើម្បីចង់ផ្ចាញ់ព្រះពោធិសត្វ ដែលចាប់កំណើតជាធម្មបាលកុមារ កុបិលមហាព្រហ្មក៏ក្រឡាខ្លួនជា “សមនៈព្រាហ្មណ៍” (Brahmanism) យាងចុះមកសួរនៅចំនោទប្រស្នា “៣ប្រការ” ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រាហ្មណ៍ នេះបាន អត្មាអញនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មាអញនិងកាត់ក្បាលធម្មបាលកុមារ ដើម្បីបូជាចំពោះព្រហ្មញ្ញសាសនាវិញ ។

ធម្មបាលកុមារសុំឱ្យពន្យារពេលចំនួន ៧ថៃ្ងសិន ដើម្បីគិតប្រស្នា លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឱ្យឆ្ងាយប្រសើរជាង ។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅ ដើមត្នោត មួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូអាស្រ័យនៅ ។

ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖

ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?
ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្ម មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។
ឥន្រី្ទញីសួរថា តើប្រស្នានោះដូចមេ្តច ?
ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?
“ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ”ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលនៅ ពេលព្រឹក ។​

ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស ? “ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង” ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលនៅពេលថ្ងៃ ។

ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? “ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គល នៅពេលយប់ ។

ធម្មបាលកុមារបានលឺដូច្នេះ​ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជា
ថ្ងៃអាទិត្យ ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពី “សមនៈព្រាហ្មណ៍” នោះ ព្រាហ្មណ៍នោះក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។

ព្រាហ្មណ៍នោះមុននិងកាត់ក្បាលរបស់ខ្លួន បានក្រឡាខ្លួនជា កុបិលមហាព្រហ្មវិញ រួចហៅបុត្រីខ្លួនទាំង៧អង្គ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូលបុត្រីយកក្បាលបិតាទៅតម្កល់នារូងភ្នំកៃឡាស (អង់គ្លេស: Mount Kailash) ដូច្នេះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កុបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅយឱ្យនាង “ទុង្សាទេវី” ដែលជាកូនច្បង ។

នាង ទុង្សាទេវី ក៏យកពានមាសទៅទទួលក្បាលបិតារួចហោះ ហែរប្រទក្សិណភ្នំព្រះសុម៉ែរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរណ៍ គំរប់ចំនួន ៦០នាទី ហើយក៏ដង្ហែរព្រះសិរសាបិតា ទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធៈមាលី នាភ្នំនៃភំ្នកៃឡាស រួចបូជានៅគឿ្រងទិព្វផេ្សងៗ រួចហើយក៏ជុំនំអស់ទេវតា និងទេពនិករ (Teravada) នៃលទ្ធិវេទ (អង់គ្លេស: Ved) ទាំងមួយសែនកោដិទៅស្រង់ទឹក អនន់តៈ មហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ នៃមាត់ ព្រះគោឧសភារាជ ដែលជាយាន្តជំនិះរបស់ “ព្រះឥសូរ” ដោយភាពត្រជាក់ត្រជុំក្សេមក្សាន ព្រះហរទ័យ ទើបនាំគ្នាសមទានសីលដោយសេចក្ដីសមនស្សរីករាយគ្រប់ៗព្រះអង្គក្នុង “ភៈគៈវតីសភា” ដែល “ព្រះវិស្វៈកម្មទេវបុត្រ” ជាជាងវិស្វករ នៃឋានសួគ៌ និមត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គលឱ្យជ្រះស្រឡះដើម្បីចំរើននូវសុភមង្គល សិរីសួស្ដីជន្មាយុយុឺនយូរ ដល់មនុស្សសត្វលោកទាំងឡាយ ឱ្យទទួលបាននូវសេចក្ដីសុខតរៀងទៅ ។

លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្ត ​នាងទេវតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកុបិលមហាព្រហ្ម ដែលរក្សាទុកក្នុងរូងភ្នំទឹកកកនាភ្នំកៃឡាស ខេត្តហេមពាន នាំចេញមកដំកល់លើពានមាសហោះហើរប្រទក្សិណ ភ្នំព្រះសុម៉ែរុរាជ ចំនួន ៦០នាទី ទើបយាងត្រឡប់ទៅដំកល់ទុក ព្រះសិរសា បិតា នៅកន្លែងដើមវិញ រួចទើប​​ត្រឡប់ទៅស្ថានទេវលោកវិញ ៕

សូមសិរីសួស្តី​ កេីតមានដល់ខេមរៈជនានុជនទាំងឡាយ​ កុំបីឃ្លាងឃ្លាតឡេីយ​ ។
រីករាយ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ! 🇰🇭❤️️💯

ជ័យ ហនុមាន

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…