រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS ដ៏ល្បីរបស់កូរ៉េខាងត្បូង ចូលជួបភាក្សាការងារដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្តរួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS ដ៏ល្បីរបស់កូរ៉េខាងត្បូង ចូលជួបភាក្សាការងារដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្តរួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) ដ៏ល្បីរបស់កូរ៉េខាងត្បូង និងក្រុមហ៊ុន ឋានន្តរ វរ្ម័ន ឌីជីថល ២១.ឯក ចូលជួបសំដែងការគួរសម និងភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន។

ជំនួបនេះរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) គឺធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្ត រួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា (TVK) ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

សម្រាប់ជំនួបសំដែងការគួរសមជាមួយលោក នេត្រ ភក្ត្រា នឹងបង្កើតនូវកាលានុវត្តភាពសម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការសហការលើវឌ្ឍនភាពបន្ថែមទៀតនៃច្បាប់វិសោធនកម្មសម្រាប់គម្រោងប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថលនីយកម្មរបស់ក្រសួងព័ត៌មាន៕

Related post

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម និង​​ជម្រាបលា​​ក្នុង​ឱកាស​ដែលនឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជាខាងមុខនេះ

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហការីចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាប​លា​ក្នុង​ឱកាស​ដែល​លោកស្រីនឹង​បញ្ចប់បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគី​ទាំងពីរ ​បាន​ពិភាក្សា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​លើ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការរវាង UNDP និងក្រសួងការងារ…