សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ ដោយមិនចាំចាញ់ខ្ចីវិមានសន្តិភាព សម្រាប់រៀបចំកម្មវិធី​ទៀតនោះទេ និងបានស្នើឱ្យលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវនេះអនុញ្ញាតឱ្យខ្ញុំថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឱ្យខ្ញុំខ្ចីវិមានសន្តិភាពសម្រាប់ធ្វើពិធីបំពាក់បំពាក់ឋានន្តរសក្តិ ប៉ុន្តែបន្តិចទៀត​ខ្ញុំនឹងមានទីកន្លែង​ខ្លួនឯង ដែលកន្លែងនេះខ្ញុំក៏សាងតែខ្ញុំមិនបាននៅទីនេះទេ ហើយអ្នកដែលនៅទីនេះក៏មិនប្រាកដថា នៅទីនេះបាន ១០០ឆ្នាំដែរ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចនឹងទៅធ្វើវិមាននៅព្រឹទ្ធសភាមួយទៀត ប៉ុន្តែមិនធំដូចវិមានសន្តិភាពនោះទេ ប៉ុន្តែសម្តេចចង់មានវិមានខ្លួនឯង និងបានស្នើលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅពេលសាងសង់រួចនៅឆ្នាំក្រោយនេះ បើសិនមានការរៀបចំកម្មដូចនេះទៀត សម្តេចមិនចាំបាច់វិមានសន្តិភាព ដើម្បីរៀបចំនោះទេ គឺសម្តេចមានទីតាំងខ្លួនឯងហើយ៕

Related post

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gen Natthaphon Nakpanich អគ្គសេនាធិការកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ Thongchai Rodyoi និងគណៈប្រតិភូយោធាថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា…
លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

នាយករដ្ឋមន្រ្តី Paetongtarn Shinawatra កាលពីថ្ងៃពុធបានធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនប្រគល់ទឹកដីថៃសូម្បីតែមួយអ៊ីញការ៉េមកឱ្យកម្ពុជា។ លោកស្រីបានអំពាវនាវឱ្យមានឯកភាពជាតិ និងការអត់ធ្មត់ ខណៈដែលការចរចាជាផ្លូវការនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ . ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី​ Paetongtarn បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលបានបង្កើតឡើង ពោលគឺគណៈកម្មាធិការព្រំដែនរួម (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ 2000 (MoU 43)…
សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា…