ប្រសាសន៍សំខាន់របស់ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ប្រសាសន៍សំខាន់របស់ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

ពិធីនេះត្រូវបានធ្វើឡើងក្រោយពីសម្ដេចទាំង២រូប បានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយ ដែលក្នុងតំណែងជាប្រមុខរដ្ឋស្តីទីបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន នាពេលនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំពាក់ឋានន្តរស័ក្តិផ្កាយមាស៥នាពេលនេះ គឺបានចូលបម្រើការងារមិនក្រោម៥៥ឆ្នាំនោះទេ ដែលសម្តេចតេជោ និងសម្តេចម៉ែន សំអន ចូលធ្វើទាហានដំណាលគ្នា

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានស្គាល់ សម្តេចម៉ែន សំអន ពេលដែលសម្តេចបានដើររកភរិយារបស់សម្តេច

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិនមែនគ្រាន់តែជាមេទាហានទេ ខ្ញុំក៏ជាអ្នកបង្កើតយោធាផងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើជារដ្ឋមន្រ្តីការពារជាតិ ៣៥ឆ្នាំ

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីរដ្ឋមន្រ្តី២រូប ដែលប្រឆាំងចំពោះការចរចា នោះគឺរដ្ឋមន្រ្តីការពារជាតិ កុយ ប៊ុនថាន និងរដ្ឋមន្រ្តីការបរទេស លោក គង់ គាំ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាហានត្រូវការឈាមស្នេហាជាតិជាទាហាន៥០ភាគរយ និងយល់ដឹងពីកិច្ចការនយោបាយ៥០ភាគរយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានសភាពការណ៍កើតឡើង ខ្ញុំហាក់ដូចជាមាននិស្ស័យពីអតីតជាតិ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាន ទៀ បាញ់ ម្នាក់ប្រៀបដូចជាមាន ទាហានមួយកងពល មានការងារលំបាកៗ តែងមាន សម្តេចទៀ បាញ់ នៅជាមួយខ្ញុំ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនិយាយពីនយោបាយឈ្នះឈ្នះ បើគ្មានសម្តេចពិជ័យសេនា ទៀ បាញ់ ទេ ខ្ញុំមិនប្រាកដថា នឹងជោគជ័យ ឬអត់នោះទេ ដែលសម្តេចមានភាពនឹងនរ ហើយសមត្ថភាពវិភាគសភាពការណ៍

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកការពារប្តូរផ្តាច់ចំពោះសុវត្ថិភាព លោក អ៉ី ឈាន នៅពេលមានព័ត៌មានចារកម្មថា អ៉ី ឈាន ឃុបឃិតជាមួយតាមុក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពិតអ៉ី ឈាន និងសុក ភាព ជាពិសេសអ៉ី ឈាន ជាអ្នកដេញវាយតាម៉ុក រឿងអ្វីដែលអ៉ីឈានទៅចូលរួមតាម៉ុក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ដែលផ្តល់ផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា និងសម្តេចម៉ែន សំអន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលដំឡើងឋានន្តរស័ក្តិ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចម៉ែន សំអន មានការសួរពីសម្តេច ស ខេង តែសម្តេចបានបញ្ជាក់ថា សម្តេចស ខេង ជាស៊ីវិលទេ

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកដែលចង់បំបែកគណបក្សប្រជាជនកម្ពុជាថា អ្នកចង់ដែលបំបែកគណបក្សប្រជាជន គឺតែងតែបែកខ្លួនឯងទាំងអស់ ហើយសម្តេចនឹងបន្តធ្វើការងារនេះ ដោយមិនទុកឱ្យអ្នកឯងរួចខ្លួនទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេទាហានខ្លះពូកែខាងវ៉ៃលុក ឯមេទាហានខ្លះ ដែលពូកែខាងទប់ទល់ តែមិនពូកែវាយលុក ខ្ញុំត្រូវការមេទាហានដែលពូកែ ទាំងទប់ទល់ និងវាយលុក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហ៊ុន សែន មានចំណេះគ្រប់គ្រាន់ទាំងវាយលុក និងទប់ទល់

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីព្រះបន្ទូលរបស់សម្តេចឪ ដែលរិះគន់អ្នកនិយាយថា បើវៀតណាមដកចេញ សម្តេចតេជោ ហ៊ុន សែន នឹងខ្ចប់ ប៉ុន្តែពេលវៀតណាមដកមែន​ សម្តេច ហ៊ុន សែន មិនបានខ្ទេចនោះទេ ផ្ទុយទៅវិញបានវាយកាន់កាប់ទឹកដីស្ទើរតែទាំងអស់

* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលធ្វើទាហាន តាំងពី ៤មេសា ឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៣ ទើបពាក់ស័ក្តិ

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីប្រវត្តិបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការចូលរួមកំណត់យកឈ្មោះជាមួយ លោកសិន សុង

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការយកការអនុម័តតាមរូបមន្ត ២ភាគ៣ ក្នុងរដ្ឋសភាដោយមិនទាន់អាចយក៥០បូក១

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យការបោះឆ្នោតព្រឹទ្ធសភា មានទម្រង់ដូចទៅនឹងការបោះឆ្នោតរដ្ឋសភាដែរ ហើយជំរុញឱ្យសិក្សាលទ្ធភាព ដើម្បីមានគណនេយ្យភាព

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រះរាជក្រឹត្យរបស់សម្តេចឪ ដែលផ្តល់ឋានន្តរស័ក្តថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេច សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ពេលនោះ គឺចេញជាភាសាបារាំង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ផ្កាយមាស៥ ដល់សម្តេចទាំង៣ គឺជាព្រះរាជទាន មិនមែនជាការស្នើសុំទេ គឺនៅឆ្នាំ២០០៧ ដែលត្រូវបានប្រទានជាថ្មីម្តងទៀត ហើយផ្កាយមាសនេះ មិនបានផ្តល់ជូនសម្តេចក្រុមព្រះទេ ដោយសារបានបញ្ចុះស័ក្តិម្តងហើយ នៅត្រឹមតែផ្កាយ៤ប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានអត្តលេខយោធា ០០២ ចំណែកសម្តេចក្រុមព្រះ មានអត្តលេខ០០១

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ឋានន្តរស័ក្តជូនសម្តេចពិជ័យសេនា និងសម្តេចម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចម៉ែន សំអន ដែលចូលរួមជាមួយសម្តេច ក្នុងកិច្ចការងារជាច្រើនកន្លងមក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា សូមកុំព្យាយាមបំបែកគណបក្សប្រជាជន អ្នកកាន់តែធ្វើអ្នកកាន់តែគ្រោះថ្នាក់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពួកអ្នកឯងគ្មានសមត្ថភាពបំបែកគណបក្សប្រជាជនកម្ពុជាទេ ពេលគណបក្សប្រជាជនរឹងមាំ សត្រូវរបស់យើង នឹងបែកបាក់ដោយខ្លួនឯង៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…