សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បដិសេធសំណើរបស់ក្រសួងមួយចំនួន ស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកបង្រៀនយកថ្លៃសិក្សា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បដិសេធសំណើរបស់ក្រសួងមួយចំនួន ស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកបង្រៀនយកថ្លៃសិក្សា

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធចំពោះសំណើររបស់ក្រសួងចំនួន ដែលបានស្នើសុំសម្តេចស្នើដំឡើងសាលាបណ្តុះបណ្តាល​របស់ក្រសួង​ទៅជាគ្រឹះស្ថានសាធារណៈបង្រៀនយកថ្លៃ ដើម្បីទាញយកចំនូលចូលរដ្ឋ ដោយសម្តេចបញ្ជាក់ថា មិនមានការចាំបាច់នោះទេក្នុងការបើកដូចនេះ តែត្រូវងាកមកខំប្រឹងបណ្តុះបណ្តាលមន្ត្រី​របស់ខ្លួនឱ្យមាន​ជំនាញច្បាស់លាស់វិញទើបល្អ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។

ពាក់ព័ន្ធនឹងការស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កន្លងទៅមានក្រសួងស្ថាប័នមួយចំនួន បានស្នើមក​តែខ្ញុំបដិសេធ ដែលចង់តំឡើងសាលាទៅជាគ្រឹះស្ថានសាធារណៈបើកបង្រៀនយកលុយ ហើយខ្ញុំពិនិត្យមើលភ្លាមថាតើមានតម្រូវការចាំបាច់ឫអត់ទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា​ ភារកិច្ចរបស់សាលានៅតាមក្រសួងស្ថាប័ននីមួយៗ គឺផ្តោតខ្លាំងទៅលើការបណ្តុះបណ្តាលមន្ត្រី មិនចាំបាច់ទៅបើកគួរដើម្បីប្រកួតប្រជែងជាមួយសាលាឯកជន ទៅលើជំនាញការងារ ដែលសាលាឯកជនមាននោះទេ ត្រូវប្រមូលផ្តុំធនធានត្រឹមតែរៀបចំជាគួររយៈពេលខ្លី វគ្គបំប៉នរយៈពេលខ្លី វគ្គមធ្យមត្រឹមតែរយៈពេល ១ឆ្នាំ បំប៉នដល់មន្ត្រី ដែលនេះគួរតែជាភារកិច្ច​របស់សាលា​នៅចំណុះក្រសួង មិនមានការចាំចាច់ដែលសាលានៅចំណុះក្រសួងមួយទៅបើកបណ្តុះបណ្តាលជំនាញដែលសាលាឯកជនមានរួចហើយនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាក់ស្តែងសម្រាប់ក្រសួងព័ត៌មាន ជំនាញព័ត៌មានមានវិស័យឯកជនបើកបង្រៀនរយៈពេលវែងហើយ ដូចនេះក្រសួងបើកតែសសម្រាប់រយៈពេលខ្លី ដើ​ម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានទៅបានហើយ។ សម្តេចបន្ថែមថា បើសិនជាយើងដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាសាលា នោះនឹងបានចំណូល តែមកប៉ោងក្របខណ្ឌទៅវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា ប៉ុន្មានថ្ងៃមុននេះសម្តេចបានឱ្យក្រសួងផែនការកែសម្រួលឡើងវិញ ដោយក្រសួងបានរៀបចំសុំស្នើបើកជាគ្រឹះស្ថានសាធារណៈដើម្បីបើកវគ្គបង្រៀន​ជាសាកលវិទ្យាល័យ ដំឡើងទៅបង្រៀនដល់៤ឆ្នាំ ដោយសម្តេចបានបដិសេធ នឹងឱ្យងាកមកបង្រៀនតែមន្ត្រីឱ្យមានជំនាញច្បាស់លាស់វិញផងដែរ៕

អត្ថបទ​ដោយ:​ Met Kim Au

Related post

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…