ព័ត៌មានលំអិតពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនៅព្រឹកថ្ងៃនេះ

ព័ត៌មានលំអិតពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនៅព្រឹកថ្ងៃនេះ

បង្កើតជម្រកជីវៈចម្រុះ ដែលមានសារប្រយោជន៍សម្រាប់ការកកើត​នៃពពួក​វា​រីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេស អាចបង្កើតផលិតផលត្រីជា​មធ្យម​ប្រមាណ ១,០០០តោន ក្នុងមួយឆ្នាំ ដែលបង្កភាពអនុគ្រោះដល់ប្រជាជន រស់នៅអម​សងខាង និងអាស្រ័យផលជាប្រចាំតាមបណ្តាញផ្លូវទឹកនេះ។ លើសពីនេះ ព្រែកជីកនេះ​ក៏ជួយ​កាត់ បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរិមា សម្រាប់​ខេត្តភាគខាងកើត និងភាគ និរតីរបស់កម្ពុជាផងដែរ។

៤៖ ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយផ្លូវប្រមាណ ១៩៦គីឡូម៉ែត្រ (ធៀបចម្ងាយ​រវាង​កំពង់ផែស្វយ័ត ភ្នំពេញ-កំពង់ផែកែម៉េបប្រទេសវៀតណាម និងកំពង់ផែស្វយ័ត​ភ្នំពេញ​-កំពង់​​ផែពហុបំណងកំពត) កាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានច្រើន មិនតម្រូវឱ្យមានការ​អនុវត្តធ្វើបែបបទចូលចេញច្រើនដងនិងស្មុគ្រស្មាញ ព្រមទាំង ចំណេញពេលវេលាដឹក​ជញ្ជូន​បានច្រើនសម្រាប់ការដឹកជញ្ជូន ជាពិសេសទំនិញកសិផលរបស់កម្ពុជា ទៅកាន់​ទីផ្សារអន្តរជាតិ។

៥៖ ព្រែកជីកនេះនឹងជំរុញប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច ជាពិសេសការចំណេញថ្លៃដើមដឹក​ជញ្ជូន​ប្រមាណ ១៧០ដុល្លារអាម៉េរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត (១TEU) និងចំណេញប្រមាណ ២២៣ដុល្លារ អាម៉េរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEU) ដែលទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ប្រមាណ ១៦% ប្រសិនបើការ​ដឹកជញ្ជូនត្រូវបានប្រព្រឹត្តទៅតាមព្រែកជីកហ្វូណនតេជោ។

៦៖ តាមការគណនាប្រៀបធៀបតម្លៃនៃការដឹកជញ្ចូនរវាងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក សម្រាប់​ទំនិញនាំចេញ-នាំចូលពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបង្ហាញថា ការ​ដឹក​ជញ្ជូនតាមផ្លូវទឹក មានតម្លថោកជាងគេ (សម្រាប់ដឹកជញ្ជូនទំនិញជាកុងតឺន័រ ២០ហ្វីតទៅកាន់គោលដៅដូចគ្នា តាមផ្លូវទឹក ២៨០ដុល្លារអាម៉េរិក ផ្លូវថ្នល់ ៤០១ដុល្លារអាម៉េរិក និងផ្លូវដែក ៣៦១ដុល្លារអាម៉េរិក)។

៧៖ ព្រែកជីកនេះ នឹងផ្តល់អត្រាផលចំណេញសេដ្ឋកិច្ចត្រឡប់មកវិញ (Economic Internal Rate of Return – EIRR) ក្នុងកម្រិតពី ២០% ទៅ ៣១% ជាកម្រិត​មួយខ្ពស់លើសពីអត្រាមធ្យមក្នុងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ (កំណត់ត្រឹម ១២% ប៉ុណ្ណោះជា​អត្រា​ផល​ចំណេញនៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ) ដែលអាចចាត់ថ្នាក់ជាគម្រោងមួយផ្តល់ ផលចំណេញផ្នែកសេដ្ឋកិច្ចជាតិដ៏មហិមាសម្រាប់កម្ពុជា ហើយទន្ទឹមនឹងនោះ ព្រែកជីកនេះនឹងផ្ដល់អត្រាផល ចំណេញហិរញ្ញវត្ថុត្រឡប់មកវិញ (Financial Internal Rate of Return – FIRR) ក្នុងកម្រិតពី ៥,៤% ទៅ ៧,៤% សម្រាប់អ្នកបោះ​ទុនវិនិ​យោគលើគម្រោងនេះ។

៨៖ គម្រោងនេះអាចអនុវត្តបានតាមរយៈការជូនដំណឹងជាផ្លូវការរបស់កម្ពុជាទៅគណៈ​កម្ម​ការទន្លេមេគង្គ (គណៈកម្មាធិការជាតិទន្លេមេគង្គ បានធ្វើរួចហើយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣) ដោយអនុលោមតាមមាត្រា៥ ន កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការ​ប្រើ​ប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួនន បណ្តាប្រទេសជាសមាជិក។

៩៖ ក្រៅពីផលចំណេញនៃការធ្វើនាវាចរណ៍ (នាវា) ព្រែកជីកនេះ​នឹងផ្តល់អត្ថ​ប្រយោជន៍​ជា​ច្រើនផ្សេងទៀត ដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិ​វឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើត​ការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែ​ផ្សេង​ទៀត, ការជំរុញអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើន​ផ្នែកអច​ល​ន​ទ្រព្យជាដើម។

ជារួមតាមលទ្ធផលនៃការសិក្សាលើគ្រប់ទិដ្ឋភាពនៃលក្ខណៈបច្ចេកទេសផ្លូវទឹក គម្រោង​សាង​សង់ ព្រែកជីកហ្វូណនតេជោនេះមិនបង្កផលប៉ះពាល់អាក្រក់ដល់ផ្នែកបច្ចេកទេស បរិស្ថាន សេដ្ឋកិច្ច ឬសង្គម ទាល់តែសោះ ក៏ប៉ុន្តែបង្កើតនូវបរិយាកាសប្រសើរសម្រាប់ការ​វិនិយោគ ការអភិវឌ្ឍរីកចម្រើន និងប្រព័ន្ធអេកូឡូស៊ី ដ៏ពិសិដ្ឋថែមទៀត។

+ ការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោ

គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានប្រភពទុនវិនិយោគពីសហគ្រាសសា​ធារ​ណៈ ក្នុងស្រុក និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
និងក្រុមហ៊ុនការផ្តល់ទុនវិនិយោគសម្រាប់សាងសង់ព្រែកជីកហ្វូណន​តេជោ ចែកចេញជា​ពីរ​ផ្នែកគឺ ផ្នែកទី១ ជា កំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូ​ម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លបាសាក់ត្រង់ចំណុចព្រែក​ពោធិ៍-សមុទ្រ​ខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។

+ ផែនការ និងគម្រោងអភិវឌ្ឍន៍ក្នុងក្របខណ្ឌគម្រោងព្រែកជីកហ្វូណនតេជោ

ផែនការមេសម្រាប់ការអភិវឌ្ឍពហុវិស័យនៃគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន៖ កំពង់​ផែយុទ្ធសាស្ត្រ ១កន្លែង, កំពង់ផែរណប ៥កន្លែង, កំពង់ផែទេសចរណ៍ ១៥កន្លែង, តំបន់សេដ្ឋកិច្ចពិសេស ៦កន្លែង, មជ្ឈមណ្ឌល ភស្តុភារកម្ម ៣កន្លែង, ផ្លូវអមសងខាង​ព្រែក​ជីក​ចម្ងាយ ២០៨គីឡូម៉ែត្រ, តំបន់សម្រាប់ការ អភិវឌ្ឍនគរូបនីយកម្មទីក្រុង បុរីទំនើប និងអគារពាណិជ្ជកម្មចម្រុះ, យានដ្ឋាននាវា ៣កន្លែង, ការវិនិយោគលើការ​តភ្ជាប់​ខ្សែដឹកជញ្ជូនទេសចរណ៍ក្នុងតំបន់ខេត្តកណ្តាល តាកែវ កំពត និងកែប, ការអភិ​វឌ្ឍ និងធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រ កន្លែងធ្វើកសិកម្ម ជលផល និងការ​ចញ្ចឹម​សត្វ​ជាដើម ដែលគម្រោងអភិវឌ្ឍន៍ ទាំងអស់នេះ សុទ្ធសឹងតែជាគម្រោងវិនិយោគដែលមាន​សក្តា​នុពលខ្ពស់ ហើយក៏ជាគម្រោងដែលនឹងផ្តល់ អត្រានៃផលចំណេញត្រឡប់ផ្នែក​ហិរញ្ញ​វត្ថុ និងសេដ្ឋកិច្ចខ្ពស់ផងដែរ។

+ ការកំណត់ទិសដៅនការវិនិយោគ និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក

ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងទស្សនៈវិស័យ​រួម​នៃការអភិវឌ្ឍ គប្បីត្រូវជំរុញការ អភិវឌ្ឍបណ្តាញផ្លូវទឹក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំង​អស់​របស់កម្ពុជាជាមួយរាជធានី ទីក្រុង ទីប្រជុំជន តំបន់ជនបទ តំបន់ផលិតកម្មកសិកម្ម និងតំបន់ឧស្សាហកម្មទៅសមុទ្រតាមរយៈព្រែកជីកហ្វូណនតេជោ ជាមួយគោលដៅ​សំខាន់​ៗ​មួយចំនួនជាអាទិ៍៖

១៖ ជំរុញការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេជាមួយដៃទន្លេ បឹង ស្ទឹង ព្រែកប្រឡាយ ដើម្បីភ្ជាប់សហគមន៍ទីក្រុង ជនបទ និងសហគមន៍តាមដងទន្លេព្រែក ទៅកាន់តំបន់​ផលិត​​កម្មកសិកម្ម និងទេសចរណ៍ទៅកាន់សមុទ្រ។

២៖ ពង្រីកសមត្ថភាព និងគុណភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកបច្ចុប្បន្ន ឱ្យប្រែក្លាយជា​ឧស្សាហកម្ម ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។

៣៖ បង្វែរការដឹកជញ្ជូនធុនធ្ងន់ពីផ្លូវគោកមកការដឹកជញ្ជូនតាមផ្លូវទឹកវិញ ដើម្បីកាត់បន្ថយ​ការ​ខូចខាត ផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចំរាចរណ៍ តម្លៃដឹកជញ្ជូន និងជា​ពិសេ​សកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់។

៤៖ អភិវឌ្ឍ និងធ្វើទំនើបកម្មនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងជំរុញការពង្រីកបណ្តាញតភ្ជាប់រវាងការដឹកជញ្ជូន​តាមផ្លូវទឹក និងការដឹកជញ្ជូន ពហុមធ្យោបាយផ្សេងទៀត៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…