ឯកឧត្តម ចាយ បូរិន អញ្ជើញបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ចាយ បូរិន អញ្ជើញបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

តបតាមការអញ្ជើញរបស់ក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហ្វាប ធិថាញ់ចា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃវៀតណាម ក្នុងទីក្រុហាណូយ។

ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានរម្លឹកពីទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ដែលគិតមកដល់ពេលនេះគឺមានរយៈពេល៥៧ឆ្នាំ  ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមក។

ជាក់ស្តែង នៅពេលថ្មីៗនេះឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងគ្រប់កម្រិតកន្លងមក ព្រមទាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងដោយឈរលើ មូលដ្ឋាន អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង។

បន្ទាប់មកឯកឧត្តម ចាយ បូរិន បានបន្តជួបពិភាក្សាទ្វេភាគី លើវិស័យសាសនាជាមួយឯកឧត្តមបណ្ឌិត វុ ចៀនថាំង អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការសាសនាវៀតណាម។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរក៏បានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរនៅគ្រប់កាលៈទេសៈ និងបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការលើវិស័យសាសនាដោយបន្ត អនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តមចាយ បូរិន បានបន្តដឹកនាំគណៈប្រតិភូចូលថ្វាយបង្គំព្រះតេជគុណ ធិច ថាញ់ញៀវ អនុប្រធានប្រចាំការសមាគមមជ្ឈឹមព្រះពុទ្ធសាសនាវៀតណាម និងបានអញ្ជើញទៅទស្សនាសារៈមន្ទីរហូជីមីញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕

Related post

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

កិច្ចពិភាក្សាព្រំដែនបន្ទាន់៖ Phumtham ហោះមកកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gen Natthaphon Nakpanich អគ្គសេនាធិការកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ Thongchai Rodyoi និងគណៈប្រតិភូយោធាថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា…
លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

លោកស្រី​ Paetongtarn Shinawatra: ខ្ញុំ​នឹងមិនប្រគល់ទឹកដីថៃសូម្បី​ មួយអ៊ីញការ៉េមកឲ្យកម្ពុជា​

នាយករដ្ឋមន្រ្តី Paetongtarn Shinawatra កាលពីថ្ងៃពុធបានធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនប្រគល់ទឹកដីថៃសូម្បីតែមួយអ៊ីញការ៉េមកឱ្យកម្ពុជា។ លោកស្រីបានអំពាវនាវឱ្យមានឯកភាពជាតិ និងការអត់ធ្មត់ ខណៈដែលការចរចាជាផ្លូវការនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ . ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី​ Paetongtarn បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលបានបង្កើតឡើង ពោលគឺគណៈកម្មាធិការព្រំដែនរួម (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ 2000 (MoU 43)…
សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា…