សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ១៩ នៅខេត្តពោធិ៍សាត់

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ១៩ នៅខេត្តពោធិ៍សាត់

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ១៩ ជូនដល់ម្ចាស់សហគ្រាសធនតូច ធនមធ្យម អ្នកចែកចាយ និងអ្នកបោះដុំ ព្រមទាំងដៃគូពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ ដើម្បីផ្ដល់នូវចំណេះដឹង និងអត្ថប្រយោជន៍ ជូនដល់អ្នកទាំងអស់ ក្នុងការស្វែងយល់ពីរបៀបលក់ផលិតផល ទៅកាន់ទីផ្សារក្នុងស្រុក អំពីដំណើរការនាំចេញ។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងអ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងសហគ្រាស ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធជាច្រើនកុះករ។

លោកឧកញ៉ា តែ តាំងប៉ បានជម្រាបជូនថា គោលបំណងនៃសិក្ខាសាលានាថ្ងៃនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់ម្ចាស់សហគ្រាសទាំងអស់ក្នុងខេត្តពោធិ៍សាត់ បានជួបផ្ទាល់ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួន ទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះ ឱ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឱ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហាដែលកើតមានឡើង ក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយ ជូនម្ចាស់សហគ្រាសទាំងអស់នោះ ឱ្យទទួលបានជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន។

លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាពលដ្ឋ ត្រូវរួមកាត់បន្ថយការនាំចូលផលិតផល ពីប្រទេសជិតខាង ដោយនាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ដើម្បីជួយដល់សហគ្រាសក្នុងស្រុក មានលទ្ធភាពក្នុងការផលិត និងមានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ខូយ រីដា បានកោតសសើរជាខ្លាំង ជូនចំពោះ ឧកញ៉ា តែ តាំងប៉, ហ្វាសស្ទិក(FASMEC) ដៃគូសហការមាន មន្ទីរជំនាញ រួមទាំងដៃគូឧបត្ថម្ភទាំងអស់ ដែលបានរួមគ្នាផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើងដែលបានឱ្យម្ចាស់សហគ្រាស បំពេញនៅកម្រងសំណួរ អង្កេតស្វែងរកបញ្ហាប្រឈម ក្នុងដំណើរការអាជីវកម្ម និងឱ្យម្ចាស់សហគ្រាស បានជួបផ្ទាល់ជាមួយធនាគារ ក្រុមហ៊ុន ផ្តល់សេវាកម្ម ដែលអាចជួបគ្នាផ្ទាល់ ព្រមទាំងលើកឡើងសេចក្តីត្រូវការរបស់ខ្លួន ទៅកាន់ធនាគារ ក្រុមហ៊ុនផ្តល់សេវាកម្ម ឱ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឱ្យសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហាដែលកើតមានឡើង ក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្តុំជាឯកសារ និងរកវិធីដោះស្រាយ ជូនម្ចាស់សហគ្រាសរបស់យើង។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា វិស័យធុរកិច្ច ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាចំណុចសំខាន់មួយ បានធ្វើឱ្យប្រជាពលរដ្ឋយើង មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដែលនេះជាការចូលរួមចំណែក មួយយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ និងធ្វើការទាក់ទាញវិនិយោគទុន ក្នុងនិងក្រៅប្រទេស ដើម្បីជាឧត្តមប្រយោជន៍ នៃការីកចម្រើន របស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះ និងយកចិត្តទុកដាក់ ក្នុងការចូលរួមសកម្មភាពផ្សេងៗ តាមរបៀបវារៈនៃកម្មវិធីនេះ ហើយក្រោយពីបានទទួល ការបណ្តុះបណ្តាលក្នុងកម្មវិធីពេញមួយព្រឹកនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍការងារធុរៈកិច្ច ឱ្យកាន់តែរីកចម្រើន ដល់សហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោបន្ថែមទៀត៕

Related post

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មទ្វេភាគី

(ហាណូយ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី…
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ក្នុងមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។…
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង…