សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំរបស់គណៈកម្មាធិការសេដ្ឋកិច្ច រៀបចំដាក់បញ្ចូលអនឡាញនូវសេវាសំខាន់ៗដែលជាសេចក្តីត្រូវការសម្រាប់ធុរកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំរបស់គណៈកម្មាធិការសេដ្ឋកិច្ច រៀបចំដាក់បញ្ចូលអនឡាញនូវសេវាសំខាន់ៗដែលជាសេចក្តីត្រូវការសម្រាប់ធុរកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញនូវសេវាសំខាន់ៗដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ដែរថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញ ទំនិញ ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គ្រប់ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន រួមសហការគ្នារៀបចំជាក្របខណ្ឌរួមមួយ ដែលសម្តេចសូមដាក់ឈ្មោះថា «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងៗទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និងបង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្រសួង-ស្ថាប័ន ត្រូវបន្តលើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម, ជាពិសេសត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយដែលត្រូវបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅផងដែរ៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម និង​​ជម្រាបលា​​ក្នុង​ឱកាស​ដែលនឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជាខាងមុខនេះ

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហការីចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាប​លា​ក្នុង​ឱកាស​ដែល​លោកស្រីនឹង​បញ្ចប់បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគី​ទាំងពីរ ​បាន​ពិភាក្សា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​លើ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការរវាង UNDP និងក្រសួងការងារ…