សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

នៅល្ងាច ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។ ក្នុងពិធី “ពិសា អាហារសាមគ្គី មហាគ្រួសារ ឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរ សន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគម ឧកញ៉ាកម្ពុជា នៅថ្ងៃនេះ ដែលមាន អ្នកចូលរួមជាង៦០០រូប។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្ដេចបានបង្ហាញការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំទាំងឡាយទាំងលក្ខន្តិក និងបទបញ្ជាផ្ទៃរបស់សមាគមន៍បានយ៉ាងល្អរហូតមកដល់ពេលនេះ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចតែងតែចាត់ទុកថា វិស័យឯកជនគឺជាក្បាលរថភ្លើងក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលគឺជាសេដ្ឋវិទូក្នុងការដឹកនាំប្រទេសជាតិ។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា វិស័យឯកជន គឺជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ច ចំណែករដ្ឋាភិបាល គឺជាសេដ្ឋវិទូ នៃការដឹកនាំផ្នែកយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេស។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីយុទ្ធសាស្រ្ដចុកោណ រហូតដល់បញ្ចកោណដំណាក់កាលទី១ គឺបានរក្សានូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅកម្ពុជា និងកំពុងដើរតួនាទីពីរសំខាន់ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតួនាទីរបស់វិស័យឯកជននេះឯង។ សម្ដេចតេជោថ្លែង ថាសេដ្ឋកិច្ចមានការលូតលាស់ គឺត្រូវជំរុញដោយអ្នកដែលមានទុនវិនិយោគ, ទី២ គឺជាអ្វីដែលអ្នកវិនិយោគកំពុងដោះស្រាយការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោបន្តទៀតថា ការវិនិយោគរបស់វិស័យឯកជន បានផ្ដល់ឱកាសការងាររាប់សែនកន្លែងដល់ពលរដ្ឋនៅក្នុ ងប្រទេស។ សម្ដេចបានបញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤នេះ ថា សម្ដេចមិនកាន់តំណែងក្នុងនីតិប្រតិបត្តិដូចនាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែសម្ដេច គឺជាឪពុកនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានថ្លែងអះអាងថា ពេលដែលរដ្ឋជួបប្រធានស័ក្តិម្តងៗ ដូចជាករណីគ្រោះទឹកជំនន់ បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ក្តី គឺតែងតែលិចមុខអ្នកឧកញ៉ា លោកឧកញ៉ា និងក្រុមអ្នកមានគ្រប់ពេលវេលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា មានថវិកាប្រមាណពីររយលានដុល្លារដែលសប្បុរសជនជាឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជាបានជួយនៅអំឡុងវិបត្តិកូវីដ ដើម្បីទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅអំឡុងពេលប្រឈមខ្លាំង ខណៈប្រទេសផ្សេងៗជាច្រើនទទួលបានថវិកាតិចតួចប៉ុណ្ណោះពីសប្បុរសជននៅក្នុងប្រទេសខ្លួន។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងអញ្ជើញចូលរួមក្នុងនាមជាគ្រូបង្វឹកដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី ១ ឧសភា ពេលល្ងាច នៅស្តាតអូឡាំពិក ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» ។

ទាក់ទងនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

សម្តេចតេជោបានថ្លែងបន្តថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។ ព្រែកជីកហ្វូណនតេជោមានសារប្រយោជន៍ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេនោះទេ។ សម្ដេចតេជោបន្ថែមទៀតថា ពេលដែលវៀតណាមស្រួលចិត្តគេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យកម្ពុជានោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ព្រែកជីក “ហ្វូណនតេជោ” មានសារប្រយោជន៍ ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាត ទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញ ចំពោះ គម្រោងព្រែកជីក​ “ហ្វូណនតេជោ​”​ បាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះឲ្យខាងតែបាន។

សម្ដេចតេជោបានបញ្ជាក់ជាថ្មី ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិបាលគាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាលដើម្បីធ្វើព្រែកជីកហ្វូណនតេជោនេះសម្រេចបានជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មូលហេតុដែលសម្ដេចប្រតិកម្មចំពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ។សម្តេចតេជោបានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយ ថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ។

សម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថា កម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរទាក់ទងនឹងគម្រោងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក៕

Related post

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ មិនមែនបើកឱ្យតែបាននោះទេ គឺរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដែលមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ ដូចនេះរាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ប្រយោជន៍របស់ជាតិខ្មែរ។ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។…
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ភាពមន្ទិលសង្ស័យគ្នានៅក្នុងសង្គមខ្មែរ បានបង្កឱ្យមានការបែកបាក់ជាតិ ហើយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ កន្លងទៅក៏មានបងប្អូនមួយចំនួននៅតែមានមន្ទិល ដោយភាន់ច្រឡំថា ជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាពផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងនេះមិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាមានសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូនតេជោ ដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូនតេជោ ដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនកម្ពុជា

ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង៩៖០៩នាទីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូនតេជោនេះ គឺដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនរបស់កម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ…