សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ មានរោងចក្រសហគ្រាស ចំនួន៤៥,២៥៥ បានចុះបញ្ជីនៅក្រសួងការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រសហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤៤,៧៩៨
Read More

នាយករដ្ឋមន្ត្រីថៃ បានចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ

(រាជធានីភ្នំពេញ)៖ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី
Read More

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃ បង្ហាញពីជំនឿនិងការទុកចិត្តគ្នា

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការជឿជាក់លើគ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនេះ
Read More

នាយករដ្ឋមន្រ្តីថៃ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
Read More

អគ្គនាយករដ្ឋបាលគយជប៉ុន កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបប្រជុំទ្វេភាគីជាមួយ គណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ដែលដឹកនាំដោយឯកឧត្តម TAKAMURA Yasuo អគ្គនាយករដ្ឋបាលគយជប៉ុន
Read More

សម្ដេចតេជោ ហ៊ុន សែន៖ ទស្សនកិច្ចលោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងនាំមកនូវការពង្រឹងបន្ថែម នៃភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តី ដែលនឹងនាំមកនូវការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសកម្មភាពព្រមៗគ្នា។ ការលើកឡើងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅឱកាសទទួលទទួលស្វាគមន៍លោកជំទាវ Paetongtarn
Read More

សម្តេចតេជោ ប្រធានព្រឹទ្ធសភា ចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គួរតែត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ»បន្ថែមទៀត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព
Read More

លោកជំទាវបណ្ឌិត ជា សិរី៖ ចំនួន QR code តាមបញ្ជទូទាត់ប្រាក់ និងហាងទំនិញនៅទូទាំងប្រទេសកើនដល់ជាង១,៥លាន ខណៈការទូទាត់ឆ្លងដែនតាម KHQR

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើនិងអនុញ្ញាតឱ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លានហើយ ខណៈការទូទាត់ឆ្លងដែនតាម KHQR
Read More