ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកការចូលរួមរបស់វិស័យឯកជន ជាចំណែកវិជ្ជមានក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរ, វិស័យទេសចរណ៍កម្ពុជាជា មាសបៃតង
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុក ការចូលរួមរបស់វិស័យឯកជន ជាចំណែកវិជ្ជមានក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរ និងកម្ពុជាជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាពដែលវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» និងជាវិស័យអាទិភាព។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសអញ្ជើញជាកិត្តិយសសម្ពោធជាផ្លូវការសណ្ឋាគារ TUI BLUE ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
Read More