រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តដល់មន្ដ្រីជាប់កិច្ចសន្យារបស់ក្រសួងអភិវឌ្ឍន៍ជនបទចូលរួមចលនាសង្គមនានា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដល់មន្ដ្រីជាប់កិច្ចសន្យាដែលបានជ្រើសរើសចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទគប្បីចូលរួមចលនាសង្គមនានា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយមន្ដ្រីជាប់កិច្ចសន្យាដែលបានជ្រើសរើសចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
Read More