Blog Page

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ៖ ក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន។ ឯកឧត្តមបណ្ឌិត លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Read More

ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បង្ហាញសមិទ្ធផលសំខាន់ៗនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំប្រទេសជាមិត្ត ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញសមិទ្ធផលសំខាន់ៗ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយមេដឹកនាំប្រទេសជាមិត្ត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ជាច្រើនផងដែរ។
Read More

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ៖ នាយករដ្ឋមន្ដ្រីអូស្ដ្រាលី ប្រកាសថា ឆ្នាំ២០៤០ អាស៊ាននឹងក្លាយជាមហាអំណាចលំដាប់លេខ៤

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី តាមរយៈសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសអាស៊ាន-អូស្ដ្រាលី នៅទីក្រុងម៉ែលប៊ន ដែលមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាដែរនោះ
Read More

ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូ សូ ណារ៉ូ៖ ការចូលរួមរបស់ពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្ដេចធិបតី មិនមានការទិញទឹកចិត្តទេ

បន្ទុកកិច្ចការអាស៊ាន បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺជាការបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនមានការទិញទឹកចិត្តនោះទេ ហើយការគាំទ្រដ៏ខ្លាំងក្លានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង។ ឯកឧត្តមបណ្ឌិតបញ្ជាក់ដូច្នេះគឺក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៤
Read More

ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាពនយោបាយ

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម តាន ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តលើកឡើងអំពីទស្សនៈរបស់ លោក
Read More

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីជោគជ័យនៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី

(ភ្នំពេញ)៖ នៅរាត្រីឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព ភ្លាមៗអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជោគជ័យ នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
Read More

អភិបាលខេត្តកំពត៖ គ្មានការយោគយល់ឬលើកលែង ចំពោះមន្ត្រីណា ដែលមានសារធាតុញៀនក្នុងខ្លួន

ថ្លែងទៅកាន់មន្ត្រីគ្រាប់ជាន់ថ្នាក់នៃសាលាខេត្តកំពត ក្នុងយុទ្ធនាការលើកទី១នៃការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីដែលបំរើការងារក្នុងសាលាខេត្តទាំងមូលដែលមានមន្ត្រីជាង ២០០នាក់ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពីទទួលបានកិច្ចចង្អុលការពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
Read More

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង២គីឡូម៉ែត្រ នៅស្រុកពាមរក៍ ខេត្តព្រៃវែង

នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានអញ្ជើញដឹកនាំប្រជុំ និងចុះពិនិត្យត្រៀមបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង២គីឡូម៉ែត្រ ស្ថិតក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ កិច្ចប្រជុំនេះ​
Read More

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ​ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងភរិយាថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជិត ៤០០នាក់ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានមកជួបជុំគ្នារៀបចំពិធីសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។
Read More

កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន ចាប់ផ្តើមព្រឹកនេះ​

នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន នៅមណ្ឌលកំណែ
Read More