គណ:កម្មាធិការ​ជាតិ​អេស្កាប់​កម្ពុជា ដឹកនាំ​កិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី «ការប្រើប្រាស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក» នៃ​ UNESCAP

គណ:កម្មាធិការ​ជាតិ​អេស្កាប់​កម្ពុជា ដឹកនាំ​កិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី «ការប្រើប្រាស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក» នៃ​ UNESCAP

នៅថ្ងៃទី​២២​ ខែ​មេសា​ ឆ្នាំ​២០២៤​ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក» នៃ​សន្និបាត​ប្រចាំ​ឆ្នាំលើក​ទី៨០​ នៃ​គណ:កម្មការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​សម្រាប់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​អង្គការសហប្រជាជាតិ​ (UNESCAP)។

កិច្ចប្រជុំនេះ​ បានផ្តោតជាពិសេសលើសក្តានុពលនៃនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះក៏មានការចូលរួមថ្លែងការណ៍របស់រដ្ឋសមាជិកនានា អំពីយុទ្ធសាស្ត្រក្នុងការជំរុញ និងគាំទ្រការអភិវឌ្ឍ និងការពង្រីកនវានុវត្តន៍ឌីជីថល ផងដែរ​។

កិច្ចប្រជុំ​ បានផ្តល់នូវក្របខណ្ឌដែលអាចផ្សារភ្ជាប់គ្នារវាងនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​ ដេីម្បី​កំណត់បាននូវសកម្មភាពអាទិភាពក្នុងការជំរុញ និងប្រើប្រាស់នវានុវត្តន៍ឌីជីថល។ ជាមួយ​គ្នានេះ​ កិច្ចប្រជុំ​ ក៏បានផ្តល់អនុសាសន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាថានវានុវត្តន៍ឌីជីថលអាចចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន …
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម។ ជំនួបនេះ បានធ្វើឡើងនៅនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩…
នាវាដឹកទំនិញដំបូង ចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ

នាវាដឹកទំនិញដំបូង ចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ

នាវាដឹកទំនិញដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។ នេះបើយោងតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងតាមបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ។ ឯកឧត្តម បានបន្តថា កំពង់ផែចិន Taicang…