អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ថា កន្លងមកមានការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបង្កើត និងកំពុងគ្រប់គ្រងបានយ៉ាងល្អនូវប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបានកើនឡើងពី២៣កន្លែង នៅឆ្នាំ១៩៩៣ រហូតដល់ ៧៣កន្លែង នៅឆ្នាំ២០២៣ ក្នុងទំហំផ្ទៃដី សរុប៧,២លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេសទាំងមូល ដោយមានការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩៣សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ-វប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមូលដ្ឋានប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ វិស័យបរិស្ថាននៅកម្ពុជាមានការវិវឌ្ឍទៅមុខ គួរឱ្យកត់សំគាល់ ទាំងនៅក្នុងប្រទេស តំបន់ និងនៅលើពិភពលោក ជាពិសេសគឺការគ្រប់គ្រងធនធានធម្មជាតិ។ ជាការពិតកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ រហូតដល់ទៅ៤១% នៃផ្ទៃដីប្រទេស ដែលចំនួននេះស្មើនឹងជាង២ដង នៃផែនការជីវៈចម្រុះសកលដែលបានកំណត់នៅក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ក្នុងការបង្កើតតំបន់ការពារធម្មជាតិឱ្យបាន ១៧% ត្រឹមឆ្នាំ២០២០។

ឯកឧត្តមបានលើកឡើងថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តដែលមានជាធរមានព្រមទាំងក្របខណ្ឌអនុសញ្ញាសហប្រជាជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៤-២០២៨)» ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

បន្ថែមពីនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ផ្តើមចេញពីទស្សនវិស័យនៃការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការអនុវត្តយុទ្ធសាស្រ្តចក្រានៃ «ភាពបៃតង» ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ រួមមាន៖ ការអនុវត្តច្បាប់១០០% ការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការអនុវត្តផែនការដាំស្តារដើមឈើបង្កើនគម្របព្រៃឈើឱ្យបាន៦០% ត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះកម្ពុជាក៏បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដែលពាក់ព័ន្ធនឹងសម្បត្តិធម្មជាតិដ៏សម្បូរបែប និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងនោះរួមមាន៖ ការអនុវត្តកម្មវិធី REED ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍគោលដៅលំហែបៃតង និងយុទ្ធនាការ «ដាំដើមឈើយ៉ាងតិចចំនួន ១លានដើម» «ពន្លកបៃតង»។ល។

តាមរយៈសកម្មភាព កម្មវិធី និងគំនិតផ្តួចផ្តើមខាងលើ គឺជាតឹកតាងសរបញ្ជាក់យ៉ាងច្បាស់ថា ធនធនាធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា មានភាពល្អប្រសើរ ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកំសាន្ត មិនដូចអ្វីដែលរបាយការណ៍ ដែលក្រុមអគតិមួយចំនួន បង្កើតឡើង និងបានចុះផ្សាយ ក្នុងចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ប៉ះពាល់កិត្តិយស និងដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងឈានឆ្ពោះទៅសម្រេចទស្សនវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា…
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន…
សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…