មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ ផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឆ្នាំ២០២៤ ដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក
- ការពារជាតិ
- March 30, 2024
មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ ផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឆ្នាំ២០២៤ ដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ព្រហ្ម ធារិទ្ធ មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត ស្តីអំពីតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ក្នុងអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារ ។
ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ថា៖ យោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ ត្រូវតែមានវិន័យល្អ ក្រមសីលធម៌ថ្លៃថ្នូរ មានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែគោរព និងអនុវត្តឱ្យបានរាល់បទបញ្ជាថ្នាក់លើប្រគល់ជូន។
ក្នុងឱកាសនោះដែរ វរសេនីយ៍ឯក ស៊ឹម សាវី នាយសេនាធិការរង ទទួលបន្ទុកការងារអប់រំចិត្តសាស្រ្ត បានផ្សព្វផ្សាយអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឆ្នាំ២០២៤ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ជ្រួតជ្រាបនិងប្តេជ្ញា គាំទ្រ ការដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជំនឿ ជឿជាក់យ៉ាងមុតមាំ ថាកម្ពុជានឹងរីកចម្រើនរុងរឿងលើគ្រប់វិស័យតទៅអនាគតក្រោមម្លប់សុខសន្តិភាព ។
ឯកឧត្តម មេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ត្រូវវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ ។
ឯកឧត្តម មេបញ្ជាការ បានក្រើនរំលឹកដល់គ្រប់បណ្ដាកងឯកភាព ព្រមទាំងនាយពលទាហានទាំងអស់ ក្រៅពីភារកិច្ចស្នូលត្រូវខិតខំយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ព្រមទាំងការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពកងទ័ព ។
ឯកឧត្តមសេនីយ៍ត្រី ព្រហ្ម ធារិទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរដល់ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ។