ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន៖ គ្រប់សាសនារស់ឡើងវិញ និងរីកលូតលាស់ ដោយសារមានថ្ងៃជ័យជម្នះ៧មករា ដែលកើតចេញពីការតស៊ូរបស់បក្សប្រជាជន

ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន៖ គ្រប់សាសនារស់ឡើងវិញ និងរីកលូតលាស់ ដោយសារមានថ្ងៃជ័យជម្នះ៧មករា ដែលកើតចេញពីការតស៊ូរបស់បក្សប្រជាជន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហាននៃយើង ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យកម្សាន្តស្រុកសំបូរ ដែលប្រារព្ធឡើងនៅវត្តព្រះវិហារធំសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ បុណ្យផ្កាមហាសាមគ្គីដែលទទួលបានបច្ច័យប្រមាណជិត៤០លានរៀល ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់វត្តព្រះវិហារធំសសរ១០០។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាថ្នាក់ដឹកនាំទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែគិតគូរគ្រប់ពេលវេលាដើម្បីធ្វើឱ្យជាតិបានសុខសាន្ត និងប្រជាពលរដ្ឋមានជីវភាពធូរធាតាមរយៈការបង្កើតការងារធ្វើ បង្កើនចំណូល និងថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្លាយជាប្រទេសអភិវឌ្ឍ ពលរដ្ឋមានចំណូលខ្ពស់។ លោកបានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ក៏ដូចជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះទាំងអស់ អាជ្ញាធរមូលដ្ឋានដែលបានរួមសាមគ្គីគ្នាធ្វើបុណ្យផ្កាមហាសាមគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលថ្មីសម្រាប់វត្តវិហារធំសសរ ១០០ ដោយទទួលបានបច្ច័យសរុបជិត ៤០ លានរៀល៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…