រដ្ឋមន្រ្តីក្រសួងបរិស្ថាន បំផុសចលនាស្អាត ចរណៃភាពបៃតង និងចីរភាព ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បំផុសចលនាស្អាត ចរណៃភាពបៃតង និងចីរភាព ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍

ផ្តើមចេញពីភាពស្អាត ក្រសួងបរិស្ថានបានបំបែកចេញជាបំណែកៗ ដែលមានភាពសាមញ្ញ ងាយយល់ និងងាយស្រួលក្នុងការអនុវត្តជាមួយគ្នានេះភាពស្អាតបានបែកចេញទៅជា៣ផ្នែក គឺទី១. ភាពស្អាតជុំវិញខ្លួនយើង ២. ភាពស្អាតក្នុងផ្នត់គំនិត និងទី៣. ភាពស្អាតលើពិភពលោក។

អនុលោមតាមភាពស្អាតក្នុងផ្នត់គំនិត ដែលបានមកពីធាតុផ្សំ ៣សំខាន់ គឺ ភាពស្អាតរបស់បុគ្គល ភាពស្អាតរបស់សង្គម និងភាពស្អាតរបស់កម្ពុជាទាំងមូល ដែលភាពស្អាតទាំងនេះហើយ ធ្វើឱ្យកម្ពុជាយើងទទួលបានភាពល្បីល្បាញលើឆាកអន្តរជាតិ គឺល្បីថាជាប្រទេសដែលមានប្រជាពលរដ្ឋមានចិត្តស្អាត ស្មោះត្រង់មិនកោរ មិនកេងចំណេញពីអ្នកទេសចរជាដើម។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងផ្សព្វផ្សាយយ៉ាងសកម្ម និងបំផុសឱ្យមានចលនាស្អាត ក្នុងន័យជួយឱ្យប្រជាជនគ្រប់រូបទទួលបានផលប្រយោជន៍ អំពីភាពស្អាត និងភាពបៃតង ដើម្បីបង្កើនឱ្យប្រជាសហគមន៍មានប្រាក់ចំណូលជាទៀងទាត់ ចាកផុតពីការចូលព្រៃកាប់ឈើ កាប់សម្លាប់សត្វព្រៃ ដែលទង្វើទាំងនោះផ្ទុយនឹងច្បាប់ ហើយក៏ផ្ទុយនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធដែរ។

ស្របតាមពុទ្ធឱវាទ ក្រសួងបរិស្ថាន បានរួមចំណែកជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សាងសង់កន្លែងសម្រាប់វិបស្សនាកម្មឋាន ដើម្បីសម្អាតផ្លូវចិត្តឱ្យស្អាត ឱ្យមានវិន័យ ដើរតាមមាគ៌ាល្អ មាគ៌ាព្រះពុទ្ធពេញដោយសន្តិភាពផ្លូវចិត្ត បង្កើននូវសតិបញ្ញា ប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវត្រូវ ដោយមិនបៀតបៀនជីវិតសត្វ មានភាពស្មោះត្រង់មិនកុហកបោកប្រាស់ភូតភរ ហើយមាគ៌ាដ៏ត្រឹមត្រូវនេះ នឹងដឹកនាំប្រជាជនកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ ពេញដោយគុណធម៌ និងមានគុណតម្លៃ។

ការបំផុសចលនាស្អាតនេះ បានជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដែលជាគោលដៅបៃតង មានចរណៃភាពបៃតងស្រស់ស្អាត ប្លែកៗគ្នា ជាទីគួរឱ្យចង់មកកម្សាន្តលេង និងស្នាក់នៅ ដែលជាវត្ថុបំណងចម្បងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងជាគោលនយោបាយឈ្នះឈ្នះ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានផ្សព្វផ្សាយចេញ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងដំណាក់កាលទី១នេះ៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៧២នាក់…
កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

(នីស, បារាំង)៖ នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានសិទិ្ធប្រទានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ការចុះហត្ថលេខានេះ…